ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ចំនុច​ពិសេស​ ៣ យ៉ាង​ដែល​ធ្វើ​ឲ្យ​ណាប៉ូឡេអុង​ឈ្នះ​​សង្គ្រាម

ណាប៉ូឡេអុង បូណាប៉ារត៍ គឺ​ជា​អធិរាជ​និង​ជា​កំពូល​មេទ័ពរបស់​បារាំង។ ក្នុង​ប្រវត្តិ​ច្បាំង​របស់​ណាប៉ូឡេអុង សឹង​តែ​គ្មាន​បរាជ័យ​សោះ។ គេ​ឃើញ​មាន​សៀវភៅ​រាប់​ម៉ឺន​ក្បាល​សរសេរ​អំពី​គាត់​ និង​មេរៀន​ជីវិត​​របស់​គាត់។ បើ​សង្កេត​មើល​ទៅ​ គេ​ឃើញ​មាន​ចំនុច​ពិសេស​ ​៣ យ៉ាង​ដែល​ធ្វើ​ឲ្យ​គាត់​ទទួល​បាន​ជោគ​ជ័យ ហើយ​ដែល​ចំនុច​ទាំង​បី​នេះ​អាច​យក​មក​អនុវត្ត​បាន​ក្នុង​ជីវិត​រស់​នៅ​ ក៏​ដូច​ជា​ការ​ប្រកប​របរ​រក​ស៊ី។ ចំនុច​ទាំង​ ៣ នោះ​គឺ៖

១. ណាប៉ូឡេអុង​ចេះ​ដឹង​ច្បាស់​លាស់​នូវ​គ្រប់​ផ្នែក​នៃ​យោធា។ ណាប៉ូឡេអុង​និយាយ​ថា " ​សម្រាប់​កិច្ច​យោធា​តើ​មាន​អ្វី​ខ្លះ​ដែល​ខ្ញុំ​មិន​ដឹង? បើ​គ្មាន​នរណាចេះ​ប្រើ​កាំភ្លើង​ធំ​ ខ្ញុំ​ចេះ​ប្រើ។ បើ​គ្មាន​នរណា​ចេះ​ធ្វើ​គ្រាប់កាំ​ភ្លើង ខ្ញុំ​ចេះ​ធ្វើ​បាន។ "

២. ណាប៉ូឡេអុង​យក​ចិត្ត​ទុក​ដាក់​ល្អិត​ល្អន់​​លើ​គ្រប់​ស្ថាន​ភាព​ដែល​ខ្លួន​ ត្រូវ​ប្រឈម​មុខ។ គាត់​សិក្សា​ច្បាស់​លាស់​អំពី​សភាពការណ៍​យោធា។

៣. ណាប៉ូឡេ​អុង​ប្រមើល​មើល​ទុក​ជា​មុន​នូវ​ព្រឹត្តិការណ៍​ដែល​អាច​កើត​ឡើង​ខុស​ ការ​គ្រោង​ទុក​ ហើយ​រៀប​ផែនការ​ជា​ស្រេច​ដើម្បី​ដោះ​ស្រាយ​បញ្ហា​។

អ្នក​និពន្ធ ៖ Brian Tracy

ប្រែ​សម្រួល​រៀប​រៀង​ដោយ salarean.com