វិធីយកចិត្តចៅហ្វាយនាយ
គ្មានអ្វីដែលភ្លឺនិងមុតមាំជាងកែវភ្នែកចៅហ្វាយនាយទេ។ កន្លែងណាដែលចៅហ្វាយចូលចិត្តសំលឹងមើល កន្លែងនោះបុគ្គលិកគួរប្រុងប្រយ័ត្ន។ ហេតុអ្វីត្រូវយកចិត្តចៅហ្វាយនាយ? មានមតិមួយចំនួនយល់ថា មានតែមនុស្សដែលគ្មានសមត្ថភាពទេដែលចូលចិត្តអែបអបយកចិត្តចៅ ហ្វាយ។ ការពិត មនុស្សមានសមត្ថភាពក៏ត្រូវយកចិត្តចៅហ្វាយនាយដែរ តែគ្រាន់តែវិធីយកចិត្តនោះផ្សេងពីមនុស្សគ្មានសមត្ថភាព។
គេគួរពិចារណាថាក្នុងសង្គមការងារ គេត្រូវការមនុស្សទុកចិត្តជាងមនុស្សមានសមត្ថភាព។ ប្រសិនបើយើងមានសមត្ថភាពហើយតែចៅហ្វាយមិនទុកចិត្តក៏មិនអាចរីក ចម្រើនទៅមុខ។ ទំនុកចិត្តជារបស់ដែលពិបាកសាងនិងទាមទារពេលវេលាយូរ។ តើត្រូវធ្វើដូចម្តេចខ្លះដើម្បីយកចិត្តចៅហ្វាយ?
១. ស្តែងឲ្យឃើញពីសមត្ថភាពបំពេញការងារចប់សព្វគ្រប់តាមស្តង់ដាររបស់ អង្គភាព៖ គ្រប់ការងារដែលចៅហ្វាយនាយដាក់ឲ្យ ចូរធ្វើឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
២. ពេញចិត្តនឹងការងារ និងចង់ធ្វើការជាមួយអង្គភាពយូរអង្វែង៖ ចៅហ្វាយនាយមិនចូលចិត្តបុគ្គលិកណាដែលចូលមកធ្វើការគ្រាន់តែ បណ្តោះអាសន្ន ភ្លឹបភ្លែត ចូលធ្វើការមិនទាន់បានប៉ុន្មានផងក៏ដាក់ពាក្យទៅធ្វើការកន្លែង ផ្សេងវិញ ឬមួយថ្ងៃៗគិតតែពីអានដំណឹងជ្រើសរើសបុគ្គលិកនោះទេ។
៣. ចេះគួរសម៖ មនុស្សដែលចេះគួរសម រួសរាយរាក់ទាក់តែងតែមានគេចូលចិត្តច្រើន ចំណែកឯកចៅហ្វាយនាយវិញក៏ដូចគ្នាដែរ ។ បុគ្គលិកដែលមានអាធ្យាស្រ័យល្អ នឹងនាំផលចំនេញច្រើនដល់ក្រុមហ៊ុន ជាពិសេសធ្វើឲ្យអតិថិជនពេញចិត្ត។ មានមនុស្សមួយចំនួនអាងតែខ្លួនមានសមត្ថភាព មិនចេះគួរសមនឹងមនុស្សទូទៅទេសូម្បីតែជាមួយចៅហ្វាយក៏មិនសូវគួរ សមដែរ ដោយគិតថាអស់ពីខ្លួនទៅគេធ្វើការមិនកើត។ សួរថាចៅហ្វាយនាយពេញចិត្តទេ? ចៅហ្វាយប្រាកដជាមិនពេញចិត្តទេ ហើយជាលទ្ធផលគឺគាត់ព្យាយាមរកអ្នកដទៃមកជំនួសតំណែងនេះ។
ចំនុចទាំងបីខាងលើគឺជាចំនុចស្នូលដែលថ្នាក់ដឹកនាំអង្គភាពទូទៅប្រើដើម្បីពិចារណាដំឡើងតំណែងបុគ្គលិក។
ប្រែសម្រួលរៀបរៀងដោយ គេហទំព័រសាលារៀន salarean.com
