អភិវឌ្ឍន៍ខ្លួនឯងតាមរយៈការសរសេរប្រចាំថ្ងៃ
ការសរសេរគឺជាផ្នែកមួយនៃការអភិវឌ្ឍន៍ប្រាជ្ញាស្មារតី។ ពាក្យទំនាមចាស់បូរាណមួយឃ្លាដែលប្រជាជនខ្មែរច្រើននិយាយតៗគ្នា មក គឺ ស្តាប់ គិត សួរ កត់។ ពាក្យទាំងបួននេះគឺជាគ្រឹះដ៏សំខាន់សម្រាប់កសាងបញ្ញាញាណរបស់ មនុស្ស។ ការកត់ឬការសរសេរ មិនត្រឹមតែជួយសម្រួលកុំឲ្យភ្លេចប៉ុណ្ណោះទេ គឺថែមទាំងជួយឲ្យគំនិតរបស់អ្នកសរសេរកាន់តែច្បាស់លាស់ថែមទៀត ផង។ ចូរទម្លាប់កត់ត្រាជាប្រចាំនូវចំណេះដឹងប្រចាំថ្ងៃ ឬព្រឹត្តិការណ៍សំខាន់ៗដែលមានប្រយោជន៍ដល់ទិសដៅអនាគតរបស់អ្នក។

១. ចូរទម្លាប់ដាក់កូនសៀវភៅនិងប៊ិចមួយដើមនៅតាមខ្លួនជានិច្ច ដើម្បីងាយស្រួលពេលដែលនឹកឃើញគំនិតល្អអ្វីមួយ ឬទទួលបានចំណេះដឹងថ្មីណាមួយភ្លាម អ្នកអាចកត់ត្រាទុកភ្លាមៗបាន។
២. ចូរកត់ត្រាចំណេះដឹងថ្មីយ៉ាងហោចណាស់ឲ្យបានមួយក្នុងមួយថ្ងៃ មិនថាចំណេះនោះបានមកពីការអាន ការមើលទូរទស្សន៍ ឬការសង្កេតទេ។
៣. ចូរកត់ត្រាជោគជ័យដែលអ្នកសម្រេចបានកន្លងមក។ វានឹងលើកទឹកចិត្តឲ្យអ្នកកាន់តែជឿជាក់និងពេញចិត្តចំពោះខ្លួន ឯង។
៤. ចូរកត់ត្រាពីអារម្មណ៍ប្រចាំថ្ងៃរបស់ខ្លួនទាំងលំបាកចិត្តនិង សប្បាយចិត្ត។ រួចយកកំណត់ហេតុនេះមកអានរៀងរាល់ចុងសប្តាហ៍។ ធ្វើបែបនេះ អ្នកនឹងស្គាល់ខ្លួនឯងកាន់តែច្បាស់។
៥. យូរៗម្តង ចូរស្រង់យកចំណេះដឹងសំខាន់ៗ ដែលបានកត់ត្រារួច ចែករំលែកនិងពិភាក្សាជាមួយមិត្តភក្តិ។ ចំណេះវិជ្ជាប្រៀបបានដូចជាកាំបិត បើទុកចោលវាចាស់ បើប្រើណាស់វាថ្មី។ ចែករំលែកចំណេះដឹងជាមួយមិត្តភក្តិធ្វើឲ្យអ្នកកាន់តែចេះច្បាស់។
សាលារៀន salarean.com
