ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

បុគ្គលិក​៣​ប្រភេទ​ដែល​ថៅកែ​ចូលចិត្ត​ដេញ​ចោល

បុគ្គលិក ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​របស់​អង្គភាព​ទូទៅ។ អង្គភាព​ណា​ក៏​ចង់​​រក្សា​ទុក​បុគ្គលិក​ល្អ​ដែរ។ ការ​ដេញ​បុគ្គលិក​ចេញ​ពីការងារ​គឺ​ជា​​រឿង​ដែល​ចៅហ្វាយ​នាយ​មិន​ចង់​ធ្វើ​ ឡើយ។ តែ​ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្នុង​ករណី​ចាំ​បាច់​ចៅ​ហ្វាយ​​នាយ​​នឹង​ពិចារណា​ដេញ​បុគ្គលិក​ដែល​មាន​ លក្ខណៈ​ដូច​ខាង​ក្រោម​ចេញ​ពី​ការងារ៖

១. មិន​ប្រឹង​ធ្វើ​ការ គ្មាន​ចិត្ត​ធ្វើការ

២. ប្រឹង​ធ្វើការ​តែ​គ្មាន​បានសាច់ការ មាន​ចិត្ត​ខំ​ធ្វើការ​តែ​គ្មាន​សមត្ថភាព​ធ្វើការ​កើត

៣. មិន​ចុះ​សម្រុង​នឹង​គេ​ឯង៖ មាន​ចិត្ត​ធ្វើការ មាន​សមត្ថភាព​ធ្វើការ តែ​មិន​ចេះ​ធ្វើការ​ជាមួយ​អ្នក​ដទៃ មិន​យល់​ពី​តម្លៃ​អង្គភាព។

សាលារៀន salarean.com