ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ទម្លាប់​៣​យ៉ាង​ដែល​នាំ​ឲ្យ​ជីវិត​បរាជ័យ

ពាក្យ​ចាស់​បូរាណ​ខ្មែរ​ពោល​ថា ទម្លាប់​ធំ​ជាង​ច្បាប់ កិច្ច ​ការ​អ្វី​ក៏​ដោយ​ឲ្យ​តែ​ក្លាយ​ជា​ទម្លាប់​ហើយ​គឺ​ពិបាក​កែ​ប្រែ​ណាស់ បើ​ទោះ​បី​ជា​សកម្មភាព​នោះ​វា​ខុស​ច្បាប់​ក៏​ដោយ។ តួយ៉ាង​​ច្បាប់​ចរាចរណ៍​ចែង​ថា​ភ្លើង​លឿង​ត្រូវ​បន្ថយ​ល្បឿន តែ​មនុស្ស​មួយ​ចំនួន​ទម្លាប់​បន្ថែម​ល្បឿន​ទៅ​វិញ។ ទម្លាប់​ល្អ​នាំ​មក​នូវ​ជោគ​ជ័យ ទម្លាប់​អាក្រក់​នាំ​ឲ្យ​បរាជ័យ។ មនុស្ស​បរាជ័យ​ច្រើន​មាន​ទម្លាប់​ដូច​ខាង​ក្រោម៖

១. រឹង​ថ្អឹង​មិន​កែ​ប្រែ​តាម​កាលៈទេសៈ​ ៖មនុស្ស​បរាជ័យ​ច្រើន​ប្រកាន់​ចរិត​ចាស់​គំរិល​មិន​ព្រម​កែ​ប្រែ​ទៅ​តាម​របត់​សង្គម​ទេ។

២. មិន​កំណត់​ទិស​ដៅ​ដែល​ត្រូវ​ដើរទៅមុខ៖ មនុស្ស​បរាជ័យ​ច្រើន​គ្មាន​ផែន​ការ​ទៅ​ថ្ងៃ​អនា​គត​ គឺ​រវល់​តែ​ជាមួយ​រឿង​រ៉ាល់​ប្រចាំ​ថ្ងៃ សំលឹង​ឃើញ​តែ​ប្រយោជន៍​ភ្លាមៗ​ចំពោះ​មុខ។

៣. មិន​តាម​ដាន​ការងារ៖ មនុស្ស​បរាជ័យ​មិន​តាម​ដាន​ដំណើរ​រីក​ចម្រើន​របស់​ការងារ​ថា​ដល់​ណា​ហើយ នៅ​ខ្វះ​អ្វី​ខ្លះ ឬ​ត្រូវធ្វើ​អ្វី​ខ្លះ​បន្ត​ទៀត​ទេ។

ដើម្បី​ជោគ​ជ័យ​ក្នុង​ជីវិត ចូរ​កែ​ប្រែ​ទម្លាប់​អាក្រក់ ចាប់​យក​ទម្លាប់​ល្អ។

សាលារៀន salarean.com