ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

មូល​ហេតុ​មួយ​ចំនួន​ដែល​បណ្តាល​ឲ្យ​ដេក​មិន​លក់​

១. សំលឹង​មើល​នាឡិកា៖ មូល​ហេតុ​ដ៏​សាមញ្ញ​មួយ​នេះ​ធ្វើ​ឲ្យ​មនុស្ស​ដេក​មិន​លក់​ដោយ​សារ​តែ​ខ្វល់​ ខ្វាយ​ពី​រឿង​ម៉ោង​ថា​សល់​រយៈពេល​ប៉ុន្មាន​ទៀត​សម្រាប់ដំណេក

២. បរិភោគ​ភេសជ្ជៈដែល​មាន​ជាតិ​កាហ្វេអ៊ីន

៣. គិត​ពីរឿង​ដេក​ខ្លាំង​ពេក​ ឧទាហរណ៍​គិត​ថា​ត្រូវ​ដេក​ឲ្យ​លក់​ស្រួល​ព្រោះ​ព្រឹក​ឡើង​មាន​កិច្ច​ប្រជុំ​ សំខាន់​មួយ​ ដែល​ចាំ​បាច់​ត្រូវ​ក្រោក​ពី​ព្រលឹម​និង​មាន​ស្មារតី​ល្អ

៤. ជក់​បារី៖ ជាតិ​នីកូទីន​ក្នុង​បារី​ធ្វើ​ឲ្យ​ខួរក្បាល​ចេះ​តែ​ភ្ញាក់​ឡើង ច្រើន​ជាង​ធម្មតាពី​១៥​ទៅ​២០​ដង

វីធី ​ដោះ​ស្រាយ៖ បិទ​បាំង​កុំ​ឲ្យ​ឃើញ​នាឡិកា​ គឺ​រស់​នៅ​ដូច​ធម្មជាតិ​មិន​ខ្វល់​ពី​រឿង​ម៉ោង ជៀស​វាង​កាហ្វេអ៊ីន​មុន​ដេក សម្រាក​មួយ​ភ្លែត​មុន​ពេល​ដេកបំភ្លេច​ការងារ​ចោល និង​ផ្តាច់​បារី ឬ​បើ​ទៅ​មិន​រួច​ គួរ​ជ្រើស​រើស​បារី​ណា​ដែល​មិន​សូវ​ប៉ះ​ពាល់​ដល់​ដំណេក។

ប្រែ​សម្រួល​ដោយ salarean.com