ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

លក្ខណៈ​សម្បត្តិ​ ៥ យ៉ាង​របស់​មនុស្ស​មាន​ទេព​កោសល្យ

មនុស្ស ​មាន​ទេព​កោសល្យ​ជា​ជំពូក​មនុស្ស​ដែល​ក្រុមហ៊ុន​តែង​ប្រាថ្នា​ចង់​បាន។ ជា​ទូទៅ​មនុស្ស​មាន​ទេព​កោសល្យ​ ច្រើន​មាន​លក្ខណៈ​សម្បត្តិ​លេច​ធ្លោ​ ៥ យ៉ាង៖

១. បត់​បែន​តាម​កាលៈ​ទេសៈ​ជាក់​ស្តែង​ ទៅតាម​លក្ខណៈ​ក្រុមហ៊ុន​ ផលិត​ផល ឬ​ស្ថាន​ភាព​សង្គម។ ​បត់​បែន​តាម​កាលៈ​ទេសៈ​គឺមាន​ន័យ​ថា​​ ចេះ​សម្រប​ខ្លួន និង​មាន​ឆន្ទៈ​រៀន​សូត្រ​ចំណេះ​ថ្មី​ៗ។

២. មាន​គំនិត​ច្នៃ​ប្រឌិត និង​ហ៊ាន​ប្រថុយ

៣. ស្មោះ​ត្រង់​ហ៊ាន​ធ្វើ​ហ៊ាន​ទទួល មិន​លាក់​ចំណេះ ជំនាញ

៤. ស្រឡាញ់​ការងារ​ពិត​ប្រាកដ ធ្វើ​ការ​ដោយ​ពេញ​ចិត្ត​

៥. ចេះ​ធ្វើ​ការ​ជាមួយ​មិត្ត​រួម​អាជីព និង​ចេះ​ទំនាក់​ទំនង​ជាមួយ​អតិថិជន និង​អង្គភាព​ខាង​ក្រៅ។

សាលារៀន salarean.com