វិធីយកចិត្តអតិថិជន និងនាំឲ្យលក់ដាច់
ការប្រកបមុខរបរចិញ្ចឹមជីវិតត្រូវពឹងផ្អែកយ៉ាងច្រើនលើការចេះយក ចិត្តយកថ្លើមអតិថិជន។ អតិថិជនហ៊ានចំណាយប្រាក់ទិញរបស់មួយដោយមិនស្តាយស្រណោះប្រសិនបើគេ ពេញចិត្តសំដីសំដៅឬអត្តចរិតរបស់ម្ចាស់ហាង។ ពេលដែលអតិថិជនពេញចិត្តហើយ ពួកគេមិនសូវតថ្លៃ ឬសាញនឹងគុណភាពផលិតផលទេ។ តើគួរធ្វើដូចម្តេចខ្លះដើម្បីទាក់ទាញអតិថិជន?
១. ព្យាយាមកសាងទំនាក់ទំនងល្អជាមួយអតិថិជនជាជាងចង់តែលក់ផលិតផល
២. និយាយលេងជាមួយអតិថិជនដោយក្តីស្និទ្ធស្នាលនិងយល់ចិត្ត
៣. យកចិត្តទុកដាក់ស្តាប់បញ្ហាលំបាករបស់អតិថិជនធ្វើឲ្យគាត់មានអារម្មណ៍ថាយើងជាមិត្តយល់ចិត្តម្នាក់
៤. និយាយទៀងទាត់ សន្យាអ្វីធ្វើឲ្យបានដូចសំដី ឧទាហរណ៍បើសន្យាថាធានាគុណភាពផលិតផល បើខូចដូរសងវិញ លុះផលិតផលខូចមែនត្រូវតែដូរសង និងសុំអភ័យទោស។
៥. ធ្វើដោយស្មោះអស់ពីចិត្ត កុំសំដែងគ្រាន់តែល្អមើល ៕
សាលារៀន salarean.com
