ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

វិធី​ជ្រើស​រើស​កុំព្យូទ័រ​សម្រាប់​អ្នក​សិក្សា

កុំព្យូទ័រ ​សម្រាប់​សិក្សា​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​សិក្សា​របស់​សិស្ស​និស្សិត​ទូទៅ មិន​ថា​ថ្នាក់​វិទ្យាល័យ​ឬ​មហាវិទ្យាល័យ​ទេ។ ការ​ប្រើ​ប្រាស់​កុំ​ព្យូទ័រ​គឺ​ជា​រឿង​ដ៏​សំ​ខាន់​មួយ​ដែលត្រូវ​គិត​ពិ​ ចារណាឲ្យ​បាន​មុត​មាំ​​។​ សិស្ស​និស្សិត​គួរ​ជ្រើស​រើស​កុំ​ព្យូទ័រ​ទៅ​តាម​តម្រូវ​ការ​សិក្សា​ជាក់​ ស្តែង​របស់​ខ្លួន​។ គេ​​មិន​គួរ​គិត​ថា​កុំ​ព្យូរ​ទ័រ​ប្រ​ភេទ​ណា​ក៍​បាន​នោះ​ទេ។ គេ​គួរ​ពិចារណា​ចំនុច​សំខាន់​ដូច​ខាង​ក្រោម​មុន​នឹង​សម្រេច​ចិត្ត​ទិញ​ កុំព្យូទ័រ៖

តម្រូវ​ការ​ប្រើ​ប្រាស់​​: ប្រសិន​បើ​ត្រូវ​ការ​ប្រើ​នៅ​ផ្ទះ​ញឹក​ញាប់​គួរ​ទិញ​កុំព្យូទ័រ​ Desktop(កុំ​ព្យូទ័រ​លើ​តុ) ។​ ប្រសិន​បើ​ត្រូវ​ការ​ប្រើ​តាម​ខ្លួន​ញឹក​ញាប់​គួរ​ទិញ Laptop(កុំព្យូទ័រ​យួដៃ)។

ល្បឿន: តើ​អ្នក​ត្រូវ​ប្រើ​ប្រាស់​ជា​លក្ខណៈ​បែប​ណា? ប្រើ​ប្រាស់​លក្ខណៈ​ការិយាល័យ ឬ អ្នក​គូ​រ​ប្លង់? ព្រោះ​ថា​កុំ​ព្យូទ័រ​ប្រ​ភេទ​ការិយាល័យ​មិន​ចាំ​បាច់​ទាម​ទារ​​ប្រ​ភេទ​កុំ ​ព្យូទ័រ​លឿន​នោះ​ទេ។ តែ​បើ​ប្រើ​គូរ​ប្លង់​គឺ​ទាមទារ​ឲ្យ​​មាន​ល្បឿន​លឿន និង​ អេ​ក្រង់​ធំ។

អេ​ក្រង់: អ្នក​ត្រូវ​ដឹង​ខ្លួន​ឯង​ថា​ តើ​អេ​ក្រង់​ប៉ុន​ណា​ដែល​ជួយ​អោយ​អ្នក​ធ្វើ​កា​លឿន​​នឹង​អាច​ប្រើ​ប្រាស់​ បាន​ត្រឹម​ត្រូវ។ កាល​ណា​អ្នក​មិន​សូវ​ចាំ​បាច់​ប្រើ​អេ​ក្រង់​ធំៗ​នោះទេ​ ចូរ​កុំ​ចំណាយ​លុយ​ឥ​ត​ប្រ​យោជន៍​ទៅ​ទិញ​កុំ​ព្យូទ័រ​អេក្រង់​ធំ​ធ្វើ​អ្វី។

សូម​ចំ​ណាំ​ថា​ពេល​អ្នក​ទិញ​កុំព្យូទ័រ​ អ្នក​ត្រូវ​គិត​ពី​ការ​ប្រើ​ប្រាស់​យូ​អង្វែង ព្រោះ​ថា​អ្នក​មិន​មែន​ទិញ​កុំ​ព្យូទ័រ​មក​ប្រើ​ប្រាស់​តែ​១​ខែ​ឬ​៣​ខែ​នោះ​ ទេ។ ត្រូវ​ទិញ​កុំ​ព្យូ​ទ័រ​ប្រ​ភេទ​ណា​ដែល​អាច​ដំ​ឡើង​ល្បឿន​​ឬ​ផ្នែក​ណា​មួយ​ ដែល​អ្នក​អាច​នឹង​ប្រើ​ប្រាស់​នៅ​ថ្ងៃ​អនាគត។​

សាលារៀន salarean.com