តើដំណើរការរំលាយអាហារទាំងមូលចំណាយអស់រយៈពេលប៉ុន្មាន?
អាហារដែលយើងបរិភោគរាល់ថ្ងៃត្រូវចំណាយពេលបន្តបន្ទាប់ក្នុងដំណើរការ រំលាយអាហារ។ រយៈពេលនៃការរំលាយអាហារទាំងមូលខុសប្លែកគ្នាទៅតាមប្រភេទអាហារ។ ជាទូទៅមនុស្សយើងចំណាយពេលអស់ប្រមាណជា ២៤ ទៅ ៧២ ម៉ោងក្នុងការរំលាយអាហារ ពោលគឺរាប់ចាប់តាំងពីបរិភោគរហូតដល់បន្ទោបង់។ អាហារប្រភេទទឹកនិងស្កងាយស្រួលរំលាយជាងអាហារប្រភេទសាច់និង ខ្លាញ់។ អាហារចូលតាមបំពង់ក រួចចូលទៅក្នុងក្រពះ និងពោះវៀន។ បន្ទាប់មកទៀតចូលទៅក្នុងពោះវៀនធំ និងបញ្ចេញចេញមកក្រៅ។
សាលារៀន salarean.com
