វិធីកំណត់ទិសដៅជីវិត
មនុស្សម្នាក់ៗតែមានបំណងប្រាថ្នាក្នុងឆាកជីវិតរៀងៗខ្លួន។ បំណងនោះទោះបីតូចក្តីធំក្តីគឺដក់ជាប់ក្នុងចិត្តជានិច្ច។ តែនៅពេលសួរខ្លួនឯងថាខ្លួនចង់បានអ្វីឲ្យពិតប្រាកដក្នុងជីវិត នេះ មនុស្សយើងហាក់នឹកមិនឃើញទៅវិញ។ ការកំណត់គោលដៅអនាគតមានសារៈសំខាន់ណាស់សម្រាប់កិច្ចការទាំងពួង ដែលមនុស្សត្រូវធ្វើ។ ការរស់នៅដោយគ្មានគោលដៅដូចបើកនាវាក្នុងសមុទ្រតែលតោលរកទី កំណត់គ្មាន។
លោកអ្នកប្រាជ្ញ និងអ្នកជោគជ័យទាំងឡាយក្នុងលោកតែងលើកឡើងដូចៗគ្នាថាដើម្បីទទួល បានជោគជ័យមនុស្សដាច់ខាតត្រូវតែកំណត់គោលបំណងប្រចាំជីវិតរបស់ ខ្លួនឲ្យឃើញទោះត្រូវចំណាយរយៈពេលយូរប៉ុណ្ណាក៏ដោយ។ ពេលដែលកំណត់គោលបំណងបានហើយអ្វីៗហាក់ដូចជាច្បាស់ស្រឡះ ហើយកម្លាំងចិត្តនិងកម្លាំងកាយទាំងអស់ក៏ត្រូវផ្តុំទៅលើកិច្ច ការដែលមានប្រយោជន៍ដែលជួយសម្រេចបាននូវទិសដៅជីវិត។ វិធីដ៏សាមញ្ញបំផុតដែលជួយក្នុងការកំណត់គោលបំណងជីវិតគឺ៖
១. យកក្រដាស ស មួយសន្លឹកនិងប៊ិចមួយដើម សរសេរចំណងជើងធំៗថា "គោលបំណងក្នុងឆាកជីវិតខ្ញុំ"
២. សរសេកត់ត្រាគំនិតទាំងអស់ដែលផុសចេញមក។ ចូរកុំក្រែងរអាថា គោលបំណងនេះ មិនអាចសម្រេចទៅបានទេ ឬខ្លាចអញ្ចេះអញ្ចោះ។ ប្រការសំខាន់គឺទឹកចិត្តរបស់អ្នកស្រឡាញ់និងចង់បានពិតប្រាកដ ក្នុងឆាកជីវិត។
៣. បន្តធ្វើដូច្នេះរហូតមួយអាទិត្យ មួយខែ ឬមួយឆ្នាំ រហូតដល់អ្នកប្រាកដក្នុងចិត្តថា "នេះពិតជាគោលបំណងដែលខ្ញុំចង់បានពិតប្រាកដក្នុងឆាកជីវិត"
សាលារៀន salarean.com
