ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ហេតុ​អ្វី​សុនខ​ឈ្មោល​នោម​លើក​ជើង​ម្ខាង?

យើងតែង​សង្កេត​ឃើញ​ថា​ពេល​នោម​ម្តងៗ​ សុនខ​ឈ្មោល​តែង​តែ​លើក​ជើង​ម្ខាង​ និង​ព្យាយាម​នោម​យ៉ាង​ណា​ឲ្យ​បាន​ខ្ពស់។ សកម្មភាព​នេះ​ត្រូវ​បាន​អ្នក​ឯកទេស​ខាង​សត្វ​បក​ស្រាយ​ថា​ ជា​ការ​បង្ហាញ​ប្រាប់​សុនខ​ដទៃ​ទៀត​ថា​ខ្លួន​ខ្ពស់ និង​ខ្លាំង ហើយ​ទឹកដី​នេះ​ជា​ទឹក​ដី​របស់​ខ្លួន។ ហេតុនេះ​ទើប​យើង​ឃើញ ​សុនខ​ច្រើន​នោម​នៅ​ជាប់​ដើម​ឈើ​ឬ​បង្គោល​ដែល​ខ្ពស់​ផុត​ពី​ដី។ ចំណែក​ឯ​សុនខ​​ព្រៃ​ខ្លះ​វិញ​ ពេល​នោម​ម្តង​ៗ​គឺ​ត្រូវ​ឡើង​ទៅ​លើ​ដើម​ឈើ​ដើម្បី​បង្ហាញ​ថា​ខ្លួន​ អស្ចារ្យ។

សាលារៀន salarean.com