ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

វីធី​បង្ការ​អគ្គីភ័យ

"ស៊ូ​ស្លាប់​បា​កុំ​ឲ្យ​តែ​ស្លាប់​មេ ស៊ូ​លង់​ទឹក​កណ្តាល​ទន្លេ​កុំ​ឲ្យ​តែ​ភ្លើង​ឆេះ​ផ្ទះ" ពាក្យ ​នេះ​ខ្មែរ​តែង​និយាយ​ត​ៗ​គ្នា ជា​គ្រឿង​រំលឹក​ដាស់​តឿន​ឲ្យ​កូន​ចៅ​ប្រុង​ប្រយ័ត្ន​អំពី​អគ្គីភ័យ ព្រោះ​បើ​ភ្លើង​ឆេះ​ផ្ទះ​ហើយ​ទ្រព្យ​សម្បត្តិ​អ្វី​ៗ​ដែល​សន្សំ​មក​ទាំង​ ប៉ុន្មាន​ក៏​រលាយ​អស់​ដែរ។ វិធានការ​មួយ​ចំនួន​ខាង​ក្រោម​អាច​នឹង​ជួយ​លោក​អ្នក​ក្នុង​ការ​បង្ការ​គ្រោះ ​អគ្គីភ័យ​បាន​តាមរយៈ​ការ​ត្រួត​ពិនិត្យ​និង​ប្រុង​ប្រយ័ត្ន​គ្រប់​ជ្រុង​ ជ្រោយ៖

១. ពិនិត្យ​និង​ជូត​សំអាត​ជាតិ​ប្រេង​ឬ​ខ្លាញ់

២. ពិនិត្យ​មើល​ធុង​ហ្គាស​និង​បិទ​ឲ្យ​បាន​ត្រឹម​ត្រូវ

៣. វត្ថុ​ងាយ​ឆេះ​ទាំង​ឡាយ​ត្រូវ​រក្សា​ទុក​ឲ្យ​ឆ្ងាយ​ពី​ប្រភព​កំដៅ

៤.​ ត្រូវ​មាន​បំពង់​ពន្លត់​អគ្គីភ័យ​មួយ​នៅ​បន្ទប់​ចង្ក្រាន​បាយ ឬ​យ៉ាង​ហោយ​ណាស់​មាន​បំពង់​ពន្លត់​អគ្គីភ័យ​មួយ​សម្រាប់​ផ្ទះ​ទាំង​មូល

៥. សំអាត​ចង្ក្រាន​បាយ​កុំ​ឲ្យ​មាន​កំទេច​កំទី​ឬ​សំរាម​ដែល​ងាយ​នឹង​ឆេះ​ឆាប

៦. ជ្រើស​រើស​ខ្សែ​ភ្លើង​ដែល​មាន​ទំហំ​សម​ស្រប​ ជៀស​វាង​ខ្សែ​ភ្លើង​ដែល​តូច​មិន​អាច​ធន់​នឹង​ការ​ប្រើ​ប្រាស់​ភ្លើង​ច្រើន បណ្តាល​ឲ្យ​ក្តៅ​ឆេះ

៧. ពិនិត្យ​សំបក​ខ្សែ​ភ្លើង​ឲ្យ​ដឹង​ថា​វា​នៅ​មាន​គុណភាព​ល្អ​មិន​របក ឬ​រលួយ

៨.​ ជៀស​វាង​បង្កប់​ខ្សែ​ភ្លើង​​ក្រោម​កំរាល​ព្រំ

៩.​ រក្សា​ទម្លាប់​ល្អ​ជា​ប្រចាំ ជូត​សំអាត់​ជាតិប្រេង​ខ្លាញ់​ដែល​ងាយ​នឹង​ឆេះ ទុកដាក់​របស់​ងាយ​ឆេះ​ឲ្យ​ឆ្ងាយ​ពី​ប្រភព​ភ្លើង ពិនិត្យ​និង​ជ្រើស​រើស​ខ្សែ​ភ្លើង​ល្អ ដក​ឌុយ​ភ្លើ​ង​ចេញ​ប្រសិន​បើ​មិន​ត្រូវ​ការ​ប្រើ​ប្រាស់ ....​ ។ល។

សាលារៀន salarean.com