ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

សមាធិ​ជួយ​បំបាត់​ស្រ្តេស

សមាធិ ​ជា​វិធី​ដ៏​មាន​ប្រយោជន៍​និង​ផ្តល់​ថាម​ពល​ដល់​រាង​កាយ​ប្រឆាំង​ទប់​ទល់​ នឹង​សភាព​តាន​តឹង​និង​ស្ត្រេស​ប្រចាំ​ថ្ងៃ។ លទ្ធផល​ពី​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​របស់​សាកល​វិទ្យាល័យ​អូហៃ​យ៉ូ សហរដ្ឋអាមេរិច​ បង្ហាញ​ថា​និស្សិត​ដែល​ចូល​រួម​ក្នុង​កម្មវិធី​សមាធិ មាន​សមត្ថភាព​តទល់​នឹង​រឿង​ប្រចាំ​ថ្ងៃ ស្ត្រេស​ថយ​ចុះ និង​ដេក​បាន​ស្កប់​ជាង​មុន។ អ្នក​ជំនាញ​ខាង​សមាធិ​ផ្តល់​យោបល់​ថា​គេ​គួរ​ធ្វើសមាធិ​ជា​ប្រចាំពីរ​ឬ​បី​ នាទី​រាល់​ថ្ងៃ ពី​ព្រោះ​សមាធិ​ការពារ​មិន​ឲ្យ​ស្រ្តេស​ពូន​ផ្តុំ​ឡើង។

វិធី​ធ្វើ​សមាធិ៖ ចូរ​ធ្វើ​អារម្មណ៍​ស្រមៃ​ថា​ខ្លួន​អ្នក​ស្ថិត​នៅ​ទី​មួយ​ដ៏​សែន​មនោរម្យ ចូរ​សម្រាក​រាង​កាយ​និង​ចិត្ត​ទាំង​មូល ផ្តោត​អារម្មណ៍​មើល​ទិដ្ឋភាព​ក្នុង​ក្តី​ស្រមៃ​ ថាមាន​ពណ៌​នេះ​ពណ៌​នោះ របស់​នេះ​របស់​នោះ ។ ចូរ​ដក​ដង្ហើម​ចេញ​ចូល​វែង​ៗ​។ ក្នុង​ខណៈដែល​អារម្មណ៍​របស់​ដក់​ជាប់​នឹង​ទិដ្ឋភាព​ទាំង​នោះ ស្ត្រេស​នឹង​ចាប់​ផ្តើម​រលាយបាត់។

វិធី​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ទៀត​គឺ​ការ​ធ្វើ​សមាធិ​ដោយ​ដើរ​ទៅ​ដើរ​មក។ វិធី​នេះ​ជួយ​ឲ្យ​រាង​កាយ​របស់​យើង​កំចាត់​បង់​នូវ​ភាព​តាន​តឹង។ ចូរ​ដក​ដង្ហើម​ចេញ​ចូល​មួយ​ៗ​ និង​ដើរ​ដោយ​មាន​សតិ​គ្រប់​គ្រង​ជានិច្ច​ ពោល​គឺ​ដើរ​ដោយ​ដឹង​ថា​ខ្លួន​ឯង​ដើរ កុំ​បែក​អារម្មណ៍​គិត​អ្វី​ផ្សេង។ ចូរ​បើក​ភ្នែក​ព្រឹម​ៗ​បាន​ហើយ​ដើម្បី​កុំ​ឲ្យ​បែក​អារម្មណ៍​ទៅ​ឆ្ងាយ។

ប្រភព៖ youbeauty.com

សាលារៀន salarean.com