ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ហ្គីតា​ស្នេហា

ដោយសេចក្តី​ស្រឡាញ់​ដ៏​លើស​លប់​ចំពោះ​ភរិយា​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​ទៅ បុរស​ជន​ជាតិ​អាហ្សង់​ទីន​ម្នាក់​បាន​ដាំ​ដើម​ឈើ​បង្កើត​ជា​ព្រៃ​ដ៏ក្រាស​ ដែល​មើល​ពី​លើ​ទៅ​ឃើញ​រាង​ជា​ហ្គីតា​ដ៏​ធំមួយ។ លោកបញ្ជាក់​ថា​មូល​ហេតុ​ដែល​លោក​ជ្រើស​រើស​យក​រាង​ហ្គីតា​នេះ​ព្រោះ​ភរិយា​ របស់​លោក​ចូល​ចិត្ត​ហ្គីតា។​ ហើយ​ព្រៃ​ហ្គីតា​នេះ​ គឺ​ឧទ្ទិស​ដល់​ភរិយា​របស់​លោក។

សូម​បញ្ជាក់​ថា​ព្រៃ​នេះ​មាន​ប្រវែង​ជាង​ ១ គីឡូម៉ែត្រ ស្ថិត​ក្នុង​តំបន់​ជន​បទ​មួយ​របស់​ប្រទេស​អាហ្សង់​ទីន។

សាលារៀន salarean.com