ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

៥​ យ៉ាង​ជួយ​ឲ្យ​ការងារចម្រើន​ទៅ​មុខ​លឿន

ការ​ងារ​ជា​ចំណែក​មួយ​នៃ​ជីវិត​។ ការ​ប្រកប​ការងារ​ប្រចាំ​ថ្ងៃ​ជារឿយ​ៗ​តែង​ជួប​នឹង​រឿង​រ៉ាវ​រំខាន​ដែល​មិន​ អាច​ឲ្យ​គេ​សម្រេច​បាន​ទាន់​ពេលវេលា។ វិធីសាស្ត្រ​ខាង​ក្រោម​អាច​ជួយ​សម្រួល​ឲ្យ​អ្នក​សម្រេច​ការងារ​ប្រចាំ​ថ្ងៃ​ បាន​ច្រើន​និង​ប្រកប​ដោយ​ប្រសិទ្ធភាព៖

១. យក​កិច្ច​ការ​ដែល​លំបាក​មក​ធ្វើ​មុន

២. បំបែក​កិច្ច​ការ​ជា​ចំណែក​តូច​ៗ​រួច​សម្រេច​កិច្ចការ​តូច​ៗ​ទាំង​នោះ​ឲ្យ​បាន​ចប់​សព្វ​គ្រប់​ទាំង​អស់

៣. ប្រមូល​ថាម​ពល​ធ្វើការងារ​ពេញ​លេញ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​មួយ​ម៉ោង​ទៅ​មួយម៉ោង​កន្លះ​ កុំ​ខ្វល់​ខ្វាយ​នឹង​រឿង​អ្វី​ទាំង​អស់​

៤. ទម្លាប់​កត់​ត្រា​គំនិត​ថ្មី​ៗ​ដែល​លេច​ចេញ​មក​ដោយ​មិន​ដឹង​ខ្លួន គំនិត​ទាំង​នោះ​នឹង​ជួយ​ឲ្យ​កិច្ច​ការ​ប្រចាំ​ថ្ងៃ​របស់​អ្នក​កាន់​តែ​ ប្រសើរ​ឡើង

៥. រក​ពេល​វេលា​សម្រាក​សម្រាប់​ខ្លួន​ឯង និង​ចំណាយ​ពេល​ដើម្បី​​ជិវិត​រីករាយ​។ ធ្វើ​បែប​នេះ​ជីវិត​ផ្ទាល់​ខ្លួន​និង​ជីវិតការងារ​របស់​អ្នក​នឹង​ស្រស់​ បំព្រង។

សាលារៀន salarean.com