វិធីសាស្ត្រការពារព័ត៌មានផ្ទាល់ខ្លូន
ដោយសារតែបច្ចេកវិទ្យាទំនើប មនុស្សសម័យបច្ចុប្បន្នចូលចិត្តទំនាក់ទំនងគ្នាតាមប្រព័ន្ធអ៊ីនធើ ណិត។ ប្រព័ន្ធនេះផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ជីវិតមនុស្ស។ តែទន្ទឹមនឹងនេះក៏មានគុណវិបត្តិមួយចំនួនដែលអ្នកប្រើប្រាស់គួរ យកចិត្តទុកដាក់ ជាពិសេសព័ត៌មានផ្ទាល់ខ្លួន។ ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកមិនឲ្យគេលួចយកទៅប្រើ បានអ្នកគួរ៖
១. ប្រើលេខសំងាត់ក្នុងទូរស័ព្ទ កុំព្យូទ័រ ថេបប្លេត ។ល។
២. ត្រូវ sign out គ្រប់ពេលដែលអ្នកប្រើអ៊ីម៉ែល facebook, twitter ឬបណ្តាញសង្គមផ្សេងទៀត។
៣. កុំផ្តល់ព័ត៌មានទៅវិបសាយឬអ៊ីម៉ែលណាដែលទាមទារសុំនូវលេខទូរស័ព្ទ អាស័យដ្ឋាន ឬអ៊ីម៉ែលរបស់អ្នក។
៤. ប្តូរ facebook setting ជា friend only។
៥. លប់ search history លើ browser ជាប្រចាំ។
៦. ដាក់ google alert អំពីឈ្មោះអ្នក។ ធ្វើដូច្នេះរាល់ពេលដែលឈ្មោះអ្នកលេចលើអ៊ីនធើណេតអ្នកបានដឹងភ្លាម។
សាលារៀន salarean.com
