វិធីសាស្ត្រការពារភ្នែកពីពន្លឺកុំព្យូទ័រ
បច្ចុប្បន្ន មនុស្សពឹងពាក់យ៉ាងខ្លាំងលើគ្រឿងអេឡិចត្រូនិច ក្នុងនោះកុំព្យូទ័រគឺជាគ្រឿងដែលមិនអាចខ្វះបាន។ ការប្រើប្រាស់កុំព្យូទ័រជាប្រចាំអាចនឹងប៉ះពាល់ដល់ភ្នែករបស់ អ្នក។ វិធីសាស្ត្រខាងក្រោមអាចជួយកាត់បន្ថយការព្រិលភ្នែក នឹងជួយការពារភ្នែករបស់អ្នកពីពន្លឺកុំព្យូទ័របាន៖
១. បន្ថយពន្លឺកុំព្យូទ័រ
២. ពាក់វ៉ែនតាការពារពន្លឺកុំព្យូទ័រ
៣. ពង្រីកទំហំអក្សរក្នុង browser
៤. បង្កើនទំហំអក្សរក្នុង Window
៥. សំរាកភ្នែក ដោយក្រឡេកមើលទីឆ្ងាយរយៈពេល១០ទៅ២០វិនាទី រួចក្រឡេកមើលរបស់នៅជិតៗវិញ ។ ធ្វើដូច្នេះពីរឬបីដង នឹងជួយឲ្យភ្នែករបស់អ្នកបានស្បើយឡើងវិញ។
៦. ដើរចេញទៅក្រៅមួយស្របក់ដើម្បីឲ្យភ្នែករបស់អ្នកទទួលប្រភពពន្លឺផ្សេង។
សាលារៀន salarean.com
