ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

វិធី​បង្កើន​ប្រសិទ្ធភាព​ការងារ​រៀង​រាល់​ថ្ងៃ​

១. មក​ធ្វើ​ការ​ឲ្យ​ទាន់​ម៉ោង៖ ការ​មក​ធ្វើ​ការ​ទាន់​ម៉ោង​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​ ល្អ​ប៉ុណ្ណោះទេ ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ចង់​ធ្វើការ​។

២. ដក​ដង្ហើម​ចូល​វែង​ៗ​ហើយ​ផ្តោត​អារម្មណ៍​តែ​លើ​កិច្ច​ការ​បច្ចុប្បន្ន​និង​ លើ​កន្លែង​ធ្វើការ។ មនុស្ស​មួយ​ចំនួន​ប្រញាប់​ប្រញាល​ចេញ​ពី​ផ្ទះ មាន​រឿង​សៅហ្មង​មិន​ទាន់​ដោះ​ស្រាយ​ចេញ​ លុះមក​ដល់​កន្លែង​ធ្វើ​ការ​ អារម្មណ៍​មិន​ស្រឡះ មួម៉ៅ​ដាក់​គេ​ឯង។ ការ​ដក​ដង្ហើម​ចូល​វែង​ៗ​អាច​ជួយ​កាត់​បន្ថយ​អារម្មណ៍​តាន​តឹង​នេះ​បាន។​

៣. សម្រាក​ប្រាំ​នាទី​បន្ទាប់​ពី​ដក​ដង្ហើម​វែង​ៗ​រួច​ហើយ។ ធ្វើ​ដូចនេះ​ ជួយ​ផ្ស៊ាំ​ខ្លួន​អ្នក​ឲ្យ​ត្រៀម​លក្ខណៈ​ធ្វើ​ការងារ

៤. ធ្វើ​កិច្ច​ការ​ណា​ដែល​សំខាន់​មុន កុំ​យក​រឿង​មិន​បាន​ការ​មក​ធ្វើ​ទាំង​ព្រលឹម។

៥. ចំណាយ​ពេល​ ៥ ទៅ ១០​ នាទី ជួប​គួរសម​សួរ​សុខទុក​មិត្ត​រួម​ការងារ ដើម្បី​ដឹង​ថា​ម្នាក់​ៗ​យ៉ាង​ម៉េច​ទៅ​ហើយ។ ធ្វើ​បែប​នេះ​ជួយ​បង្កើន​កិច្ច​សហការ​ក៏​ដូច​ជា​បង្កើន​ទឹក​ចិត្ត​ ធ្វើការងារ។

៦. រៀប​ចំ​កន្លែង​ធ្វើ​ការ​ឲ្យ​មាន​របៀប​រៀប​រយ។

៧. យក​កិច្ច​ការ​ដែល​ប្រើ​ថាមពល​ខួរក្បាល​ច្រើន​មក​គិត​ ព្រោះ​​ទាន់​ពេល​ខួរ​ក្បាល​របស់​អ្នកនៅ​ស្រឡះ​ល្អ។

សាលារៀន salarean.com