វិធីសាមញ្ញ៣យ៉ាងជួយឲ្យខួរក្បាលចងចាំបានល្អ
ថ្មីៗនេះអ្នកវិទ្យាសាស្ត្របានរកឃើញវិធីដ៏សាមញ្ញបំផុតដែលជួយឲ្យខួរក្បាលរបស់អ្នកចងចាំបានល្អ។
១. រកកន្លែងស្ងប់ស្ងាត់អង្គុយបិទភ្នែកនិងសម្រាកខួរក្បាលពីរបីនាទី៖ អ្នកវិទ្យាសាស្ត្របានពិសោធន៍ឃើញថាបន្ទាប់ពីបិទភ្នែកនិងសម្រាក ខួរក្បាលរួចមកមនុស្សអាចរកនឹកឃើញរឿងពីមុនៗបានច្បាស់និងចងចាំ បានល្អជាងមុន។
២. បរិភោគសាច់ត្រី៖ ត្រីមានសារធាតុ DHA ដែលជួយដល់ខួរក្បាលរបស់អ្នក។
៣. មិនជក់បារី៖ បារីគ្រោះថ្នាក់ចំពោះសុខភាពនិងខួរក្បាល។
សាលារៀន salarean.com
