បក្សីចេះនិយាយ
អា..វងអើយ បាទ អា..វងអើយ បាទ..... នេះ ជាពាក្យដែលយើងតែងតែឮសត្វសេក ឬសារិកានិយាយចេញពីក្នុងទ្រុងមកវិញ។ ខ្លះទៀតចេះនិយាយភាសាមនុស្សយ៉ាងចំណាប់សឹងតែមិនគួរឲ្យជឿ ខ្លះចេះធ្វើក្អក ចេះធ្វើសំលេងនេះសំលេងនោះសព្វបែបយ៉ាង។ តើបក្សីពិតជាចេះនិយាយភាសាមនុស្សមែនឬ?
ទេ! បើតាមការស្រាវជ្រាវវិទ្យាសាស្ត្រ សត្វបក្សីទាំងនោះមិនចេះនិយាយទេ វាគ្រាន់តែចេះត្រាប់តាមសំលេងតែប៉ុណ្ណោះ វាមិនដឹងថាពាក្យដែលនិយាយចេញទៅនោះមានន័យថាម៉េចទេ។
សាលារៀន salarean.com
