ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

សកម្មភាព​គួរ​ធ្វើ​នៅចុង​សប្តាហ៍​ដើម្បី​សុខភាព​ល្អ​

អ្នក ​ធ្វើការ​នឿយ​ហត់​អស់​ពេញ​មួយ​សប្តាហ៍​ លុះ​ដល់​ថ្ងៃ​សៅរ៍​អាទិត្យ​អ្នក​ពិត​ជា​ចង់​សំរាក​ឲ្យ​បាន​ស្រួល​ខ្លួន​ ម្តង។ អ្នក​គួរ​ធ្វើ​សកម្ម​ភាព​ខាង​ក្រោម​ដើម្បីឲ្យ​ខ្លួន​អ្នក​មាន​សុខភាព​ល្អ​ សម្រាក​ទាំង​កាយ​​ទាំង​ចិត្ត៖

១. ព្យាយាម​ឈរ​ឲ្យ​បាន​ច្រើន ទោះបីជា​អ្នក​ធ្វើ​កិច្ច​ការ​អ្វី ក៏​ដោយ ព្រោះ​អ្នក​ចំណាយ​ពេល​អង្គុយ​ដ៏​ច្រើន​ម៉ោង​នៅ​ការិយាល័យ​ធ្វើ​ការ​ស្ទើរ​ ពេញ​មួយ​សប្តាហ៍។ ការ​អង្គុយ​ច្រើន​ មិន​មាន​ផល​ល្អ​សម្រាប់​សុខភាព​ទេ។

២. បំភ្លេច​រឿង​មិន​សប្បាយ​ចិត្ត​នៅ​កន្លែង​ធ្វើ​ការ​ចោល។ បើ​មិត្ត​រួម​ការងារ​ធ្វើ​ឲ្យ​អ្នក​ខឹង ចូរ​អភ័យ​ទោស​ឲ្យ​គេ​ទៅ​ កុំ​ទុក​ក្នុង​ចិត្ត។

៣. ធ្វើ​ម្ហូប​បរិភោគ​ខ្លួន​ឯង។ ការ​ស្រាវ​ជ្រាវ​បង្ហាញថា​អ្នកដែល​​ចំអិន​ម្ហូប​ខ្លួន​ឯង​​រស់​បានយូរ​និង​មិន​សូវ​ឡើង​គីឡូ។

៤. ធ្វើ​សកម្មភាព​ដង​ខ្លួន​របស់​អ្នក​​ជា​ប្រចាំ ឬ​ហាត់​ប្រាណ​ដោយ​ដើរ​ទៅ​ដើរ​មក។

៥. បិទ​ទូរស័ព្ទ។ កាត់​ផ្តាច់​ជីវិត​អ្នក​ចេញ​ពី​សង្គម​ការងារ​មួយ​រយៈ។

៦. អង្គុយ​សមាធិ។ សមាធិ​ជួយ​កាត់​បន្ថយ​ស្ត្រេស​ និង​បង្កើន​​សមត្ថភាព​ខួរក្បាល។

៧. កុំ​ស្ពាយ​ការ​ងារ​មក​ផ្ទះ។

សាលារៀន salarean.com