វិធីងាយៗ ៨ យ៉ាងជួយបំបាត់ស្ត្រេសប្រចាំថ្ងៃ
មនុស្សសម័យបច្ចុប្បន្ន អាចនឹងជួបស្ត្រេសច្រើនក្នុងជីវិតដោយសារតែការប្រកបរបរចិញ្ចឹម ជីវិត ឬការងារកាន់តែមានភាពស្មុគស្មាញ ដែលទាមទារឲ្យគេពុះពារជំនះ។ វិធីងាយៗខាងក្រោមអាចជួយអ្នកកាត់បន្ថយស្ត្រេសក្នុងជីវិតបាន។
១. ចូរសរសេររឿងធុញទ្រាន់ទាំងឡាយចូលក្នុងកំណត់ហេតុផ្ទាល់ខ្លួនរបស់អ្នក។ ចូរចំណាយពេលសរសេរ ១៥ នាទីរៀងរាល់យប់។ ធ្វើបែបនេះ អ្នកនឹងមានភាពអំណត់ជាងមុន ហើយដំណើរការក្នុងសរីរាង្គកាយក៏ដើរស្រួលដែរ នេះបើតាមការអះអាងរបស់អ្នកចិត្តសាស្ត្រខាងព្យាលបាលរោគដោយ បង្ហាញអារម្មណ៍តាមរយៈការសរសេរ។
២. ចូររកន្លែងស្ងប់ស្ងាត់ស្តាប់តន្រ្តីពីរោះៗ ចូរជ្រើសរើសតន្ត្រីណាដែលមានចង្វាក់យឺតល្មម ញាំងចិត្តឲ្យស្ងប់។
៣. ចូរច្នៃប្រឌិតធ្វើនេះ ធ្វើនោះ ដេរប៉ាក់ លាបថ្នាំ ដាំដុះ ។ កិច្ចការទាំងនេះជួយកាត់បន្ថយស្រ្តេស។
៤. ចូរធ្វើលំហាត់ប្រាណ ជាពិសេសដើរហាត់ប្រាណ ការដើរផ្តល់ប្រយោជន៍ទាំងរាងកាយនិងស្មារតី។
៥. សំរាក៖ ចូរដកដង្ហើមចូលវែងៗ និងអនុញ្ញាតឲ្យខ្លួនឯងបានសម្រាកទាំងស្រុងពីរឿងទាំងពួង។
៦. ចូរចំណាយពេលទាក់ទងនិយាយលេងជាមួយមិត្តភក្តិបងប្អូន ទៅនេះទៅនោះញាំកេហ្វេតែជាមួយគ្នា។
៧. ចូរចូលរួមការងារស្មគ្រចិត្តមួយចំនួន ដូចជាជួយអានរឿងនិទានឲ្យកូនតូចៗស្តាប់ ឬទស្សនកិច្ចជួយដល់មណ្ឌលកុមារកំព្រាជាដើម។ កិច្ចការនេះជួយកាត់បន្ថយស្ត្រេសរបស់អ្នកជាពុំខាន។
៨. សើច ៖ អាន ស្តាប់ ឬមើលរឿងកំប្លែង ឬធ្វើអ្វីក៏បានដើម្បីឲ្យអ្នកសើចចេញ។
សាលារៀន salarean.com
