ប្រទេសទាំង៦ដែលមានប្រជាជនសុខភាពល្អជាងគេ
១. ប្រទេសអ៊ីស្លង់៖ មនុស្សមានអាយុជាមធ្យម ៧២ឆ្នាំសម្រាប់បុរស និង៧៤ឆ្នាំសម្រាប់ស្ត្រី។ អត្រាមរណភាពកុមារមានកម្រិតទាបបំផុត គឺ២ក្នុងចំណោម១០០០នាក់។
២. ប្រទេសជប៉ុន៖ មនុស្សមានអាយុវែងជាមធ្យម ៧៤ ឆ្នាំ នេះបណ្តាលមកពីកត្តាម្ហូបអាហារភាគច្រើន។
៣. ប្រទេសស៊ុយអែត៖ រដ្ឋាភិបាលមានគោលនយោបាយលើកកំពស់សុខភាព រាប់បញ្ចូលទាំងការថ្លឹងថ្លែងរវាងការងារនិងជីវិតផងដែរ។ ប្រជាជនចូលចិត្តកំសាន្តជាមួយធម្មជាតិ។ ក្រៅពីនេះកត្តាម្ហូបអាហារ ក៏ចូលរួមចំណែកដល់សុខភាពល្អផងដែរ។
៤. ប្រទេសណូវ៉ែលស៊េឡង់៖ ប្រជាជនតិច និងមិនសូវមានការបំពុលបរិស្ថាន។ ស្ថិតនៅជាប់សមុទ្រ។ ប្រជាជនចូលចិត្តដើរកំសាន្តបែបធម្មជាតិ។ សំបូរម្ហូបអាហារ និងបន្លែផ្លែឈើដាំដុះដោយខ្លួនឯងគ្មានជាតិគីមី។
៥. តំបន់ស៊ែកដែញនៃប្រទេសអ៊ីតាលី៖ ប្រជាជនសហគមន៍រស់នៅសាមគ្គីគ្នា។ ជនចាស់ជរាមានគ្រួសារថែទាំនៅផ្ទះ។ មនុស្សប្រុសចូលចិត្តដើរកីឡាហោចណាស់ក៏៨គីឡូម៉ែត្រក្នុងមួយថ្ងៃ ៗ។ ម្ហូបអាហារសំបូរសារធាតុចិញ្ចឹមនិងប្រកបដោយអនាម័យ។
៦. ប្រទេសហ្វាំងឡង់៖ មិនសូវមានការបំពុលបរិស្ថាន។ ប្រជាជនមិនសូវបរិភោគសាច់ គឺបរិភោគតែត្រីនិងបន្លែ ផ្លែឈើ។ ប្រជាជនឲ្យតម្លៃលើជីវិត និងផ្តល់អាទិភាពលើការគ្រប់គ្រងស្ត្រេស។
សាលារៀន salarean.com
