គ្រាប់បែកអាតូមិច ឬគ្រាប់បែកនុយគ្លេអ៊ែរ
គ្រាប់ បែកអាតូមិច ត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រមួយក្រុម ហើយបានសាកល្បងដោយជោគជ័យ នៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ១៩៤៥ នៅសហរដ្ឋអាមេរិច។ បន្ទុះរបស់គ្រាប់បែកអាតូមិច បង្កជាពពករាងដូចផ្សិតកំពស់ជាង ១២ គីឡូម៉ែត្រ។ សូម្បីតែស្ថិតនៅចំងាយជាង ៧០០ គីឡូម៉ែត្រក៏ដោយ ក៏គេនៅតែអាចមើលឃើញបន្ទុះនេះដែរ។
កំដៅដែលសាយភាយចេញពីបន្ទុះមាននៅជុំវិញបរិវេណរាប់គីឡូម៉ែត្រ។ កំដៅមានរហូតដល់ជាង ៣ពាន់ប្រាំបីរយអង្សារសេ។ ល្បឿនខ្យល់លើដីដែលកើតចេញពីបន្ទុះ មានល្បឿនជាង ១ពាន់ប្រាំរយគីឡូម៉ែត្រក្នុងមួយម៉ោង។ ក្នុងរង្វង់កន្លះគីឡូម៉ែត្រពីចំនុចផ្ទុះ កំសួលខ្យល់អាចវាយបំបាក់អគារឲ្យរាបដល់ដី។ គ្រាប់បែកអាតូមិច បង្កើតជាកាំរស្មីគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។ គ្រាប់បែកនុយគ្លេអ៊ែរទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ាករណី ទម្លាក់គ្រាប់បែកនៅ ហ៊ីរ៉ូស៊ីម៉ា បានសម្លាប់អ្នកដែលនៅរស់រានមានជីវិតដែលរស់នៅក្នុងរង្វង់ ជិត១គីឡូម៉ែត្រ ពីចំនុចបន្ទុះ ឲ្យស្លាប់ក្នុងរយៈពេល ៣០ ថ្ងៃ។ មរណភាពដែលបង្កឡើងដោយរលកវិទ្យុសកម្មកើតមានជាទូទៅអស់រយៈពេល រាប់ឆ្នាំ។ កំណត់ត្រារបស់ចៅហ្វាយក្រុងហ៊ីរ៉ូស៊ីម៉ា បង្ហាញថា ក្នុងមួយឆ្នាំមានមនុស្សស្លាប់ ជាមធ្យម ៨៥០០ នាក់ ។ សរុបតួលេខអ្នកស្លាប់ទាំងអស់ដោយសារគ្រាប់បែកអាតូមិចនៅ ហ៊ីរ៉ូស៊ីម៉ា មានចំនួន ២០ ម៉ឺននាក់។
សាលារៀន salarean.com
