អគារទ្រត ភីសា នៅអ៊ីតាលី
អគារ ទ្រេត ភីសា មានទីតាំងស្ថិតនៅក្នុងប្រទេស អ៊ីតាលី ត្រូវបានកសាងឡើងក្នុងឆ្នាំ ១១៧៣។ កសាងទើបតែបានពាក់កណ្តាល គ្រឹះខាងក្រោមស្រុតចុះ ធ្វើឲ្យអគារទាំងមូលទ្រេត។ ដោយហេតុនេះ ទើបគេផ្អាកការសាងសាងសង់អស់កន្លះសតវត្សរ៍។
ក្រោយមកក្នុងឆ្នាំ ១២៧៥ គេបានបន្តសាងសង់អគារនេះបន្ថែមទៀត ដោយស្ថាបត្យករសម្រេចសង់បន្ថែមច្រើនជាន់ទៀតដើម្បីកែប្រែទីប្រជុំ ទំងន់របស់អគារ។ ប៉ុន្តែនៅតែមិនអាចបញ្ឈប់ការទ្រេតបាន។ អគារនៅតែបន្តទ្រេតជារៀងរាល់ឆ្នាំ គឺមួយឆ្នាំទ្រេត ១ អ៊ិញ (2.54 cm) ។ អគារនេះសង់ឡើងពីថ្មម៉ាប ហើយកំពស់ ៨ ជាន់។
អត្ថបទ៖ សាលារៀន salarean.com
