ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

សក់​ក្រហម

សក់​អូន​ក្រហម .......... អូន​ខំ​ថ្នាក់​ថ្នម ......... លាប​ថ្នាំ​ប្តូរ​ពណ៌
ឲ្យ​បង​សំរើប .............. រំភើប​ញាប់​ញ័រ ........ មិន​មែន​សក់​ជ័រ​
ទិញ​មក​ពាក់​ទេ។

សម័យ​ឥឡូវ .............. បើ​ទុក​សក់​ខ្មៅ ....... មិន​សូវអូខេ!
ទាល់​តែ​ក្រហម​ .......... ទើប​ស្អាត​ដាច់​គេ .... ឌីស្កូ​យេយេ !
ឡាំបាដា​ញាក់​គូថ។

តែ​បង​កុំ​ភ័យ​ ............. ពិត​មែន​សក់​ស្រី ...... ពណ៌​ដូច​សក់​ពោត
តែ​ចិត្ត​ស្រី​ខៀវ ........... ស្រៀវ​ស្រើប​រហូត ... ស្នេហា​គ្រប់​ម៉ូត
អូន​ចូល​ចិត្ត​ណាស់។

ឲ្យ​តែ​បង​ប្រឹង​ ........... រក​ជី​ដំឡឹង .............. រក​ឡាន​រក​ផ្ទះ
កុំ​ខ្វល់​រឿង​ជាតិ ........ ត្រូវ​ខ្វល់​រឿង​មាស ..... ទោះ​ខាង​ណា​ឈ្នះ
មាស​យើង​ពេញ​ទូ។

.........................

អ្នក​និពន្ធ គង្គ ប៊ុន​ឈឿន

សៀវភៅ បណ្តាំ​កវី កម្រង​កំណាព្យ​អប់​រំ បោះ​ពុម្ព​ឆ្នាំ ២០០១