ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ដើម​កំណើត​ ខារ៉ា​អូខេ

ខារ៉ា​អូខេ ជា​ទម្រង់​នៃ​ការ​កំសាន្ត​ដ៏​ពេញ​និយម​មួយ​នៅ​ទូទាំង​ពិភព​លោក។ អ្នក​ចេះ​ច្រៀង​ និង​មិន​ចេះ​ច្រៀង​សុទ្ធ​តែ​អាច​កំសាន្ត​សប្បាយ​ដូច​គ្នា​ តាម​រយៈ​ខារ៉ាអូខេ​។ អ្នក​ដែល​មិន​ចូល​ចិត្ត​ច្រៀង​លេង​នៅ​តាម​បា ឬ​ទីសាធារណៈ ក៏​នៅ​អាច​កំសាន្ត​បាន​ដោយ​ស្ងាត់​ៗ​ជាមួយ​ក្រុម​គ្រួសារ​នៅ​ផ្ទះ​រៀងៗ​ ខ្លួន។ កាល​ពីមុន​ ម៉ាស៊ីន​ចាក់​ខេរ៉ាអូខេ​ ប្រើ​ជាមួយ​កាសែត​ តែ​បច្ចុប្បន្ន​បច្ចេក​វិទ្យា​កាន់​តែ​ទំនើប​ គេ​អាច​ច្រៀង​ខារ៉ាអូខេ​បាន​តាម​ វីស៊ីឌី ឬ​ឌីវិឌី និង​ប្រព័ន្ធ​ឌីជីផល​។

តើ​ខារ៉ាអូខេ​មាន​កំណើត​តាំង​ពីពេល​ណា​មក​? នរណា​ជាអ្នក​បង្កើត​ដំបូង​គេ?

ពាក្យ​ថា​ខារ៉ាអូខេ (karaoke) ជា​ភាសា​ជប៉ុន​ដែល​មាន​ន័យ​ថា​ វង់​តន្ត្រី​ទទេ ។ ម៉ាស៊ីន​ខារ៉ាអូខេ​ត្រូវ​បាន​បង្កើត​ដំបូង​នៅ​ឆ្នាំ ១៩៧១ ដោយ​តន្រ្តី​ករ​​ជប៉ុន​ឈ្មោះ​ ដាយស៊ូកិ អ៊ិណូអិ (Daisuke Inoue)។ ដើម​ហេតុ​ដែល​ធ្វើ​ឲ្យ​លោក​ ដាយស៊ូកិ អ៊ីណូអិ បង្កើត​ម៉ាស៊ីន​នេះ​ឡើង​មក​ពី​ភ្ញៀវ​របស់​គាត់​តែង​តែ​សុំ​ឲ្យ​គាត់​ថត​ សំលេង​តន្ត្រី​របស់គាត់​ទុក​ដើម្បី​ឲ្យ​ពួកគេ​បាន​ច្រៀង​តាម​។ ដោយ​មើល​ឃើញ​ថា​​មាន​តម្រូវ​ការ​ខ្ពស់ លោក​ក៏​បាន​ច្នៃ​បង្កើត​ជា​ម៉ាស៊ីន​មួយ​ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​ម៉ាស៊ីន​ ថត​សំលេង​ដែល​អាច​ចាក់​ចម្រៀង​បាន​ ដោយ​ជួល​ក្នុង​តម្លៃ​ ១០០ យេន​ ក្នុង​មួយ​លើក​ៗ។

ឆ្នាំ​ ១៩៩៩ ទស្សនាវដ្តី​ថាម (Time Magazine) បាន​ដាក់​ឈ្មោះ​លោក ដាយ​ស៊ូកិ អ៊ីណូអិ ចូល​ក្នុងបញ្ជី​ឈ្មោះ​ ជន​ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​អាស៊ី​ប្រចាំសតវត្សរ៍ ។ ឆ្នាំ​ ២០០៤ លោក​ទទួល​បាន​ ពានរង្វាន់​ណូបែល​សន្តិភាព​សម្រាប់​ការច្នៃ​ប្រឌិត​បង្កើត​ ខារ៉ាអូខេ​ ឡើង។ ដើម​ឡើយ​ ខារ៉ាអូខេ​ មាន​ភាព​ពេញនិយម​ក្នុង​តំបន់​អាស៊ី​ខាង​កើត រួច​មក​អាស៊ី​អាគ្នេយ៍ ហើយ​រី​ក​សាយ​ភាយ​ទៅ​​អាមរិក អឺរ៉ុប និង​ផ្នែក​ផ្សេងៗ​នៃ​ពិភព​លោក។​

រៀបរៀង​ដោយ salarean.com