កីឡារត់ប្រណាំងម៉ារ៉ាតុងមានដើមកំណើតមកពីណា?
ម៉ារ៉ាតុង គឺជាកីឡាមួយដែលទាមទារនូវកាយសម្បទាដ៏រឹងមាំនិងអំណត់ព្រោះ ត្រូវរត់លើកំណាត់ផ្លូវដ៏ឆ្ងាយ ប្រមាណជាង ៤០ គីឡូម៉ែត្រ។ ការរត់ម៉ារ៉ាតុងត្រូវបានចាត់ចូលជាកីឡាអូឡាំពិចចាប់តាំងពី ឆ្នាំ ១៨៩៦ មកម៉្លេះ។
កីឡារត់ប្រណាំងម៉ារ៉ាងតុង ត្រូវបានគេហៅឈ្មោះដូច្នេះបន្ទាប់ពីទាហានក្រិចម្នាក់បានរត់ពី ទីក្រុងម៉ារ៉ាតុងរហូតមកដល់ទីក្រុងអាថែន ដើម្បីនំាយកនូវសារអំពីជ័យជំនះរបស់ក្រិចទៅលើពួកឈ្លានពាន ក្នុងឆ្នាំ ៤៩០ មុនគ្រិស្តសករាជ។
កាលដើមឡើយកីឡាអូឡាំពិចនៅទីក្រុងអាថែនក្នុងឆ្នាំ ១៨៩៦ គេចាត់ឲ្យមានអ្នករត់ប្រណាំងចំនួន ១៦ នាក់។ ដោយសារតែអ្នកទាំង ១៦ មិនមានបទពិសោធន៍ និងមិនបានហ្វឹកហាត់ត្រឹមត្រូវទៀតនោះ ពួកគេទាំងអស់មិនអាចរត់ចប់ដល់ទីឡើយ ពោលគឺភាគច្រើនសន្លប់ អស់កម្លាំងពាក់កណ្តាលទី។ ក្រោយមកមានជនជាតិក្រិចម្នាក់ អាចធ្វើបានដោយជោគជ័យលើចំងាយផ្លូវទាំងមូល។ ជោគជ័យរបស់គាត់ធ្វើឲ្យអ្នកផ្សេងក្រោយៗមកទៀតមានទឹកចិត្តពុះ ពារទៅមុខ។ សព្វថ្ងៃនេះ គេអាចរត់បានចំងាយផ្លូវជាង ៤០ គីឡូម៉ែត្រនេះតែត្រឹមរយៈពេល ពីរម៉ោងកន្លះតែប៉ុណ្ណោះ។
អត្ថបទ៖ សាលារៀន salarean.com
