ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ខ្ញុំ​ដឹង​ថា​អ្នក​គណនា​ឃើញ ១៨

ចូរ​ជ្រើស​រើស​យល​លេខ​ណាមួយ

ចូរ​បូកលេខ​នោះ​នឹង​ ៧

ចូរ​ដក​លទ្ធផល​ដែល​ទទួល​បាន​នឹង ២

ចូរ​ដក​លទ្ធផល​ដែល​ទទួល​បាន​ពី​ប្រមាណ​វិធី​ដក​ខាង​លើ​នឹង​ លេខ​ខាង​ដើម​ដែលអ្នក​បាន​ជ្រើស​រើស

ចូរ​យក​លទ្ធផល​គុណ​នឹង​ ៤

ចូរ​ដក​លទ្ធ​ផល​​នឹង​ ២

នោះ​លទ្ធផល​ចុង​ក្រោយ​ដែលអ្នក​ទទួល​បាន​គឺ ១៨។ ត្រូវ​ទេ!

ហេតុអ្វី​បាន​ជា​ទៅ​ជា​ដូច្នេះ?

សូម​មើល​រូប​មន្ត​ខាង​ក្រោម​៖

យើង​តាង​ចំនួន​ដែល​យើង​ជ្រើ​ស​រើស​ដោយ Y

(Y + 7 -2 -Y) x 4 - 2 = 18

តាម​រូប​មន្ត​នេះ​យើង​ឃើញ​ថា​ចំនួន​ដែល​យើង​ជ្រើ​ស​រើស​ទោះ​ជា​លេខ​ ប៉ុន្មាន​ក៏ដោយ​ក៏​​មិន​សំខាន់​ដែ​រ​ព្រោះ​គង់​តែ​ត្រូវ​ដក​ចេញ​ដដែល។​ ទី​បំផុត​លទ្ធផល​ទៀង​តែ​​បាន ១៨។

អត្ថបទ៖ សាលារៀន salarean.com