ម៉ាស៊ីនគិតលេខកើតតាំងពីពេលណាមក?
ម៉ាស៊ីនគិតលេខដំបូងគេបង្អស់ ត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្របារាំងឈ្មោះ ប្លាស ប៉ាស្កាល់ (Blaise Pascal) ក្នុងឆ្នាំ ១៦៤២ នៅពេលដែលគាត់ទើបនឹងមានអាយុ ១៩ ឆ្នាំប៉ុណ្ណោះ។ ម៉ាស៊ីនគិតលេខនេះ អាចអាចប្រើត្រឹមតែប្រមាណវិធីបូកឬដកប៉ុណ្ណោះ។ ក្រោយមកក្នុងឆ្នាំ ១៦៩៤ អ្នកវិទ្យាសាស្ត្រអាឡឺម៉ង់ឈ្មោះ ហ្កតហ្វ្រាយ ឡេបនីត (Gottfried Leibnitz) បានច្នៃប្រឌិតម៉ាស៊ីនគិតលេខដែលអាចធ្វើប្រមាណវិធីគុណ និងប្រមាណវិធីចែកបាន។ ម៉ាស៊ីនគិតលេខត្រូវបានប្រើប្រាស់យ៉ាងទូលាយក្នុងទសវត្សរ៍ ១៩៧០។
អត្ថបទ៖ សាលារៀន salarean.com
