ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

មនុស្ស​រក​ឃើញ​ត្រី​វិស័យ​តាំង​ពីពេល​ណាមក?

ត្រីវិស័យ​ជា​ឧបករណ៍​សម្រាប់​ស្វែង​រក​ទិស​។ ម្ជុល​មេដែក​របស់​ត្រីវិស័យ​ចង្អុល​ទៅ​ទិស​ខាង​ជើង​ជានិច្ច។ លើ​ត្រី​វិស័យ​មាន​ក្រិត​ទិស​ធំ​ទាំង​បួន​ គឺ​ជើង(ត្រូវ​នឹង​មុំ​០ ឬ​៣៦០ ដឺ​ក្រេ) ខាង​កើត​(ត្រូវ​នឹង​មុំ​ ៩០​ដឺក្រេ) ខាង​ត្បូង​ (​ត្រូវ​នឹង​មុំ​១៨០​ដឺ​ក្រ) និង​ខាង​លិច​ (​ត្រូវ​នឹង​មុំ​២៧០​ដឺ​ក្រ)។ ក្រៅ​ពីនេះ​ មាន​ក្រិត​មុំ​តូច​ៗ​ពី​០​ដល់​៣៦០​ដឺក្រេ​។

ក្នុង​រវាង​ឆ្នាំ​ ១០០ មុន​គ្រិស្ត​សករាជ ជនជាតិ​ចិនបាន​រក​ឃើញ​ថា​ស្លាបព្រា​ធ្វើ​ពី​លោហៈធាតុ​ម្យ៉ាង​ វិល​ដោយ​ចង្អុល​ទៅ​ទិស​ដដែល​ៗ​។ នេះ​មក​ពី​ដែន​ម៉ាញេទិច​ផែនដី​ ទាញ​ស្លាបព្រា​។ ផ្អែក​លើ​ការ​សង្កេត​នេះ គេ​ក៏​បង្កើត​បាន​ជា​ត្រីវិស័យ។​ ​ត្រីវិស័យ​ត្រូវ​បាន​ប្រើដំបូង​បង្អស់​​ដោយ​ជន​ជាតិ​ចិន​ក្នុង​រវាង​ឆ្នាំ ១០០០។ បន្ទាប់ពី​នេះ​ ប្រមាណ​ជា​១០០​ ឆ្នាំ​ក្រោយ​មក​ អឺរ៉ុប​ក៏​ចាប់​ផ្តើម​ប្រើ​ប្រាស់​ត្រីវិស័យ​។ ត្រីវិស័យ​ដែល​យើង​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​ គឺ​ត្រូវ​បាន​ច្នៃ​ឡើង​ក្នុង​រវាង​ឆ្នាំ ១២០០។

អត្ថបទ៖ សាលារៀន salarean.com