ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

តើ​រូប​ស្រី​នេះ​វិល​តាម​ទិស​ទ្រនិច​នាឡិកា​ឬ​បញ្ច្រាស?

រូប​ស្រី​បង្វិល​ខ្លួននេះ​នឹង​វិល​តាម​ទិស​ទ្រនិច​នាឡិកា ឬ​បញ្ច្រាស​ទ្រនិច​នាឡិកា​ អាស្រ័យ​ទៅ​លើ​ថា​តើ​អ្នក​ប្រើ​ប្រាស់​ខួរ​ក្បាលផ្នែក​ខាង​ឆ្វេង​ឬ​ផ្នែក​ ខាង​ស្តាំ​ ប្រសិន​បើ​អ្នក​ប្រើ​ខួរ​ក្បាល​ផ្នែក​ខាង​ស្តាំ​នោះ​រូប​នេះ​នឹង​វិល​តាម​ ទិស​ទ្រនិច​នាឡិកា ប្រសិន​បើ​អ្នក​ប្រើ​ខាង​ឆ្វេង​នោះ​រូប​នេះ​នឹង​វិល​បញ្ច្រាស​ទ្រនិច​នាង​ ឡិកា។ អ្នក​អាច​បញ្ជា​ឲ្យ​វិល​ទៅ​ឆ្វេង​ក៏​បាន​ស្តាំ​ក៏​បាន​ដោយ​ផ្ចង់​អារម្មណ៍​ ទៅ​លើ​ខួរ​ក្បាល​ខាង​ឆ្វេង​ឬ​ខាង​ស្តាំ​ពេល​កំពុង​សំលឹង​មើល​រូបវិល។ ចូរ​សាក​ល្បង​មើល​អ្នក​នឹង​ឃើញ​ភាព​អស្ចារ្យ!!!

តាម​ការ​ស្រាវ​ជ្រាវ​រយៈ​ពេល​ ៥ ឆ្នាំ របស់​សាកល​វិទ្យាល័យ​ យ៉េស​ សហរដ្ឋ​អាមេរិច បាន​រក​ឃើញ​ថា​ ប្រសិន​បើ​អ្នក​អាច​បញ្ជា​ឲ្យខ្លួន​ឯង​​ប្រើ​ប្រាស់​ខួក្បាល​ ផ្នែក​ខាង​ឆ្វេង​ក៏​បាន ឬ​ស្តាំ​ក៏បាន​ ពោល​គឺ​រូប​ស្រី​បង្វិល​ខ្លួន​នេះ​ អាច​បង្វិល​តាម​ទ្រនិច​នាឡិកា​ក៏​បាន ឬ​បញ្ជ្រាស​ក៏​បាន នោះ​មាន​ន័យ​ថា​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ ១៤% ដែល​មាន​សមត្ថភាព​អាច​ធ្វើ​បាន។​

ប្រែសម្រួល​រៀបរៀង​ដោយ​ គេហទំព័រ​សាលារៀន salarean.com