ទឹកសមុទ្រមានពណ៌អ្វី?
តាមពិតទៅទឹកសមុទ្រថ្លាគ្មានពណ៌ទេ ប៉ុន្តែយើងមើលទៅសមុទ្រឃើញមានពណ៌ខៀវដោយសារតែចំណាំងផ្ទៃមេឃ។ ទឹកកាន់តែជ្រៅពណ៌កាន់តែចាស់ ផ្ទៃទឹកខាងលើមើលទៅពណ៌ខៀវ ហើយចូលទៅជ្រៅប្រែជាស្វាយ....។ នេះក៏ដោយសារតែ កាំរស្មីព្រះអាទិត្យកើតឡើងពីបណ្តុំពណ៌ទាំងប្រាំពីរ។ ពណ៌ទាំងប្រាំពីរនេះបាត់បង់ម្តងមួយៗពេលឆ្លងកាត់ចូលទៅក្នុង ជម្រៅសមុទ្រ ពោលគឺ
- ជម្រៅ ១២០ ទៅ ១៥០ ម៉ែត្រ ពណ៌ទីមួយចាប់ផ្តើមបាត់បង់
- ជម្រៅ ៥០០ ម៉ែត្របាត់បង់កំារស្មីពណ៌ខៀវនិងពណ៌ស្វាយ
- ចាប់ពីជម្រៅ ៨០០ ម៉ែត្រទៅ គឺងងឹតសូន្យឈឹង។
អត្ថបទ៖ គេហទំព័រសាលារៀន salarean.com
