ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ភូមិ​សាស្ត្រ​ដែល​មនុស្ស​រស់​នៅ​ធ្វើ​ឲ្យ​រូប​រាង​មនុស្ស​កែ​ប្រែ​ទៅ​តាម​នោះ

មនុស្ស ​ដែល​រស់​នៅ​តំបន់​ខ្ពស់​ៗ​ដូច​ជា​តំបន់​ភ្នំ​ជា​ដើម មាន​រូប​រាង​ខុស​ពី​មនុស្ស​ដែល​រស់​នៅ​តំបន់​ទំនាប។ នៅ​តំបន់​ដែល​មាន​រយៈ​កំពស់​ខ្ពស់​ ពុំ​សូវ​សំបូរ​ខ្យល់​ទេ​ ហើយ​ពិបាក​ដក​ដង្ហើម។ មនុស្ស​តំបន់​ភ្នំមាន​សួត​ធំសម្រាប់​ស្រូប​ខ្យល់​ឲ្យ​បាន​ច្រើន ហើយ​បេះ​ដូង​ក៏​ធំ​ជាង​មនុស្ស​តំបន់​ទំនាប​ដែរ។ ពួក​គេ​មាន​ដៃ​ជើង​ខ្លី​ៗ​ លក្ខណៈ​បែប​នេះ​ធ្វើ​ឲ្យ​បេះ​ដូង​ងាយ​ច្របាច់​ឈាម​សព្វ​សារពាង្គកាយ​ ហើយ​ប្រអប់​ដៃ​និង​ប្រអប់​ជើង​ក៏​តូច​ជាង​អ្នក​ទំនាប​ដែរ នេះ​មានន័យ​ថា​មិន​សូវ​មាន​ផ្នែក​នានា​របស់​រាង​កាយ​ប៉ះ​ជាមួយ​អាកាស​ធាតុ​ ត្រជាក់​ទេ។

អត្ថបទ​ដោយ គេហទំព័រ​សាលារៀន salarean.com