ក្បួនការពារសុវត្ថិភាពប្រធានាធិបតីរុស្ស៊ី
ដើម្បីការពារសុវត្ថិភាពដល់លោកប្រធានាធិបតីរុស្ស៊ី ពេលទៅធ្វើទស្សនកិច្ចនៅកន្លែងណាមួយ ក្រុមអង្គរក្សតែរៀបចំការពារសុវត្ថិភាពយ៉ាងតឹងរឹង...។
(១) មួយខែឬមួយខែកន្លះមុនទស្សនកិច្ច តែងមានក្រុមស៊ើបការណ៍ចេញទៅតំបន់ទស្សនកិច្ចជានិច្ចដើម្បីស៊ើបមើល សភាពការណ៍ជាក់ស្តែងមុនពេលលោកប្រធានាធិបតីធ្វើទស្សនកិច្ចនៅទីនោះ
(២) បីឬបួនអាទិត្យមុនទស្សនកិច្ច ក្រុមស៊ើបការណ៍ចេញមកយកការណ៍ម្តងទៀត
(៣) ក្នុងពេលទស្សនកិច្ចអង្គរក្សការពារសុវត្ថិភាពមាន៤ស្រទាប់
- ស្រទាប់ទី១ នៅក្បែរខ្លួន គឺជាអ្នករងគ្រាប់ ដែលជាទូទៅមានកាន់វ៉ាលី។
- ស្រទាប់ទី២ បន្លំខ្លួនជាមួយជនស៊ីវិល
- ស្រទាប់ទី៣ ស្ថិតនៅចំងាយណាមួយដែលអាចចាប់ឃាតកៈបាន
- ស្រទាប់ទី៤ ស្ថិតនៅពីចំងាយចាំលបបាញ់
