ប្រើទូរស័ព្ទដៃដើម្បីទទួលបានព័ត៌មានតំលៃទំនិញលក់រាយលើទីផ្សារ
នាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មបានចេញផ្សាយសៀវភៅណែនាំ អំពីរបៀបផ្ញើសារពីទូរស័ព្ទដៃដើម្បីទទួលបានព័ត៌មានអំពីតំលៃ ទំនិញលក់រាយលើទីផ្សារ គ្រាន់តែវាយលេខកូដទំនិញ (ឧទាហរណ៍ គ្រឿងសំណង់) រួចផ្ញើទៅកាន់លេខ 092-333938 នោះនឹងទទួលបានកូដតំលៃទំនិញត្រឡប់មកវិញដោយស្វ័យប្រវត្តិ។ ដើម្បីប្រើសេវានេះបាន លោកអ្នកត្រូវចុះឈ្មោះជាសមាជិកប្រព័ន្ធព័ត៌មានទីផ្សារអេឡិច ត្រូនិច (Electronic Market Communication System-EMCS) នៅការិយាល័យគ្រប់គ្រងនិងអភិវឌ្ឍន៍ទីផ្សារ នាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ឬនៅតាមមន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត។ ព័ត៌មានលំអិតសូមទាក់ទងៈ ០១២៩៤០៨២៩ /០១២៨៨៩៧៤៧ /០១២៨៩៣៧៣១ ។
