អាថ៌កំបាំងទី១១ដើម្បីក្លាយជាសេដ្ឋីៈ ស្មោះត្រង់ដាច់ខាតចំពោះខ្លួនឯងនិងអ្នកដទៃ
ចូរស្មោះត្រង់ដាច់ខាតចំពោះខ្លួនឯងនិងអ្នកដទៃ។ ចូរស្មោះត្រង់ចំពោះគ្រប់ទង្វើនិងប្រតិបត្តិការពាណិជ្ជកម្ម។ ដាច់ខាតកុំលះបង់សេចក្តីសុចរិតចោលទោះជាដើម្បីអ្វីក៏ដោយ។ អាជីវកម្មជោគជ័យទៅបានគឺដោយផ្អែកលើទំនុកចិត្ត។ ការដែលអ្នកអាចសាងខ្លួនឲ្យក្លាយទៅជាសេដ្ឋីបាន គឺអាស្រ័យលើមានមនុស្សទុកចិត្ត មានមនុស្សដែលមានឆន្ទៈធ្វើការឲ្យអ្នក មានមនុស្សសុខចិត្តផ្តល់ប្រាក់ឲ្យអ្នកខ្ចី មានមនុស្សទិញផលិតផលរបស់អ្នក និងមានមនុស្សជួយអ្នកក្នុងគ្រាលំបាក។ កុំធ្វើឬនិយាយអ្វីដែលអ្នកគិតថា មិនត្រឹមត្រូវ មិនល្អ និងមិនស្មោះត្រង់។
(ស្រង់ចេញពីសៀវភៅ The 21 Success Secrets of Self-Made Millionaires, by Brian Tracy )
