salarean.com
  • ទំព័រដើម
  • ចំណេះដឹង
  • គ្រឹះស្ថានអប់រំ
  • ទំព័រសិស្ស​និស្សិត
  • បណ្ណាល័យ
  • អំពីគេហទំព័រ​សាលារៀន
  • សំណូមពរ
បណ្ណាល័យ
ទស្សនៈ សម្ដេច​ព្រះ​សង្ឃរាជ ជួន-ណាត
Book Cover
Category:ចំណេះ​ដឹង​ទូទៅ
ចែក​រំលែក​ដោយ http://sovichetlife.wordpress.com ដោយ​ខ្ញុំ​បាន​មើល​ឃើញ​ថា​សៀវភៅ​នេះ​មាន​សារៈ​ប្រយោជន៍​សម្រាប់​ប្រជាជន​ខ្មែរ ព្រម​ទាំង​សិស្សានុសិស្ស (ដែល​ខ្ញុំ​ជា​សិស្ស​ផង​នោះ) ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​បន្ថែម​អំពី​ស្នាដៃ និង​ទស្សនៈ​របស់​សម្ដេច​ព្រះ​សង្ឃរាជ ជួន-ណាត ដែល​ព្រះ​អង្គ​ជា​បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ ដ៏​ខ្ពង់ខ្ពង់​ជា​ទី​សក្ការៈ។ ដូច្នេះ​ហើយ ទើប​ខ្ញុំ​សម្រេច​ចិត្ត​វាយ​សៀវភៅ​នេះ​ឲ្យ​បាន​ចប់ ដើម្បី​ចែក​រំលែក​ទៅ​កាន់​អ្នក​ទាំង​អស់​គ្នា ឲ្យ​បាន​អាន បាន​យល់​បន្ថែម​អំពី​ទស្សនៈ​របស់​ព្រះ​អង្គ។ សៀវភៅ​នេះ​ត្រូវ​បាន​រៀប​ចំ​ចងក្រង​ដោយ​លោក គង់ សម្ភារ កាល​ពី ព.ស.២៥១៣ គ.ស.១៩៧០ គឺ​ក្រោយ​ពេល​ដែល​សម្ដេច​ព្រះ​សង្ឃរាជ សោយ​ទិវង្គត​បាន​រយៈ​ពេល​មួយ​ឆ្នាំ។ ខាង​ក្រោម​នេះ​គឺ​ជា​គំនិត​របស់​លោក គង់ សម្ភារ នៅ​ក្នុង​ផ្នែក​អារម្ភកថា៖ [...] ខ្ញុំ​យល់​ឃើញ​ថា «ទស្សនៈ​សម្ដេច​ព្រះ​សង្ឃរាជ ជា​ទស្សនៈ​មិន​ស្លាប់» មាន​អានុភាព​ច្រើន​ក្នុង​ការ​ដឹក​នាំ​សតិ​អារម្មណ៍​របស់​ក្រុម​ពុទ្ធ​បរិស័ទ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​រក​ពន្លឺ​នៃ​សុភមង្គល។ មិន​តែ​ប៉ុណ្ណោះ ទស្សនៈ​នេះ​ពិត​ជា​មាន​ផល​ប្រយោជន៍​ច្រើន​ដល់​អស់​លោក​និស្សិត សិស្សានុសិស្ស​ដែល​ប្រុង​ប្រៀប​ប្រឡង​យក​សញ្ញាប័ត្រ​របស់​ខ្លួន ជា​ពិសេស​ចំពោះ​អ្នក​ស្រាវ​ជ្រាវ​ទូទៅ ព្រោះ​អត្ថបទ​ទាំង​នេះ​សុទ្ធ​សឹង​មាន​អត្ថន័យ អត្ថរស អត្ថរូប កម្រ​នឹង​រក​គូ​ដៃ​និពន្ធ​មក​ប្រដូច​បាន ហើយ​ជា​ឯកសារ​ពិបាក​រក​ទៀត​ផង នា​អនាគត​កាល។ [...] ដូច្នេះ​ដើម្បី​កុំ​ឲ្យ​មាន​មន្ទិល​សង្ស័យ​អ្វី​យូរ​ឡើយ​នោះ ខ្ញុំ​សូម​ដាក់​តំណ​ទាញ​យក​ខាង​ក្រោម​នេះ ដើម្បី​ឲ្យ​អ្នក​ទាំង​អស់​គ្នា អាច​ទាញ​យក​ទៅ​អាន​បាន​ដោយ​សេរី និង​ឥត​គិត​ថ្លៃ។ (រូបភាព​គម្រប​សៀវភៅ ពី akbalthom.blogspot.com​)
Download Link 1
Free Subscription
ឯកសា​រ​ជំនាញ​គ្រប់​គ្រង​.​.​.​​គណនេយ្យ​.​.​.​​ម៉ាឃេធីង​..​.​​សំណង់​ស៊ី​វិល​.​.​.​

ទំនាក់​ទំនង​ អ៊ីម៉ែល info@salarean.com, reansot@salarean.com, 2010-2014 ©រក្សាសិទ្ធិ​គ្រប់យ៉ាង salarean.com