ខុងជឺនិយាយថា ជីវិតសាមញ្ញណាស់ តែមនុស្សទទូចធ្វើឲ្យជីវិតស្មុគស្មាញ ។ ពាក្យនេះពិតជាមានអត្ថន័យឆ្លុះបញ្ចាំងពីសច្ចភាពក្នុងជីវិតរស់នៅប្រចាំថ្ងៃណាស់។ ជីវិតរបស់យើងច្រើនតែល្អក់កករដោយសារតែយើងខ្លួនយើង ជាជាងដោយសារកត្តាខាងក្រៅ។ សូមសាកល្បងគិតមើលចាប់តាំងពីក្រោកពីដំណេករហូតមកដល់កន្លែង ធ្វើការតើយើងបានធ្វើអ្វីខ្លះឲ្យជីវិតរបស់យើងសៅហ្មង។ ពេលបើកបរតាមផ្លូវយើងតែងតែងទើសចិត្តនឹងអ្នកនេះ ទើសចិត្តនឹងអ្នកនោះថាបើកបរមិនចេះគិត ឬ ...
អានបន្ត
លេអូណាដូ ដា វីនស៊ី (Leonardo Da Vinci) គឺជាអ្នកប្រាជ្ញដ៏ល្បីល្បាញជាងគេមួយរូបក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ លេអូណាដូ ដា វីនស៊ី ល្បីទាំងខាងវិទ្យាសាស្ត្រ និងសិល្បៈ។ ស្នាដៃដ៏ល្អឯក និងល្បីល្បាញ ខាងសិល្បៈ រួមមានដូចជាផ្ទាំងគំនូរ ម៉ូណា លីហ្សា (Mona Lisa) ជាដើម។ លេអូណាដូ ដា វីនស៊ី បានបន្សុលទុកនូវស្នាដៃច្រើនរាប់មិនអស់សម្រាប់មនុស្សជំនាន់ក្រោយ។ គេស្គាល់លោកច្បាស់តាមរយៈកំណត់ហេតុផ្ទាល់ខ្លួនរបស់លោកដែលមានកម្រាស់រាប់ពាន់ទំព័រ។ កំណត់ហេតុរបស់លោកមានលក ...
អានបន្ត
ឡៅ ស៊ឺ និយាយថា "ដំណើររាប់ពាន់យោជន៍ផ្តើមចេញពីមួយជំហាន" ។ ឆាកជីវិតមនុស្សប្រៀបបាននឹងដំណើរដ៏វែងឆ្ងាយដែលផ្តើមចេញពីជីវិតប្រចាំថ្ងៃ។ ជោគជ័យក្នុងឆាកជីវិតទាំងមូលផ្តើមចេញពីជោគជ័យក្នុងមួយថ្ងៃៗ។ ជោគជ័យក្នុងមួយថ្ងៃៗ ផ្តើមចេញពីជោគជ័យនៃកិច្ចការនីមួយៗ។ ជោគជ័យនៃកិច្ចការនីមួយៗផ្តើមចេញពីគំនិត។ គំនិត កើតចេញពីចិត្ត។ នេះជាគ្រាប់ពូជនៃជោគជ័យ។ តើត្រូវធ្វើដូចម្តេចខ្លះដើម្បីបណ្តុះពូជជោគជ័យ? អ្នកប្រាជ្ញខាងបរមត្ថវិជ្ជា (វិជ្ជា ...
អានបន្ត
តើអ្នកធ្លាប់ចំណាំដែរឬទេ ជារៀងរាល់លើក ក្រោយពេលដើរដោយជើងទទេលើឆ្នេរខ្សាច់ អ្នកហាក់ដូចជាមានអារម្មណ៍ធូរស្បើយ និងមានកម្លាំងឡើងវិញ? នេះជាថាមពលរបស់ផែនដីដែលជ្រាបចូលក្នុងខ្លួនរបស់អ្នក។ លោក ម៉ាទីន ហ្សាកឃឹ (Martin Zucker) អ្នកនិពន្ធសៀវភៅ Earthing បានពន្យល់ថា ផែនដីផ្ទុកទៅដោយថាមពលដែលបានមកពីព្រះអាទិត្យ ផ្លេកបន្ទោរ និងស្នូលផែនដី រួចបញ្ចូលថាមពលនេះទៅកាន់មនុស្សសត្វទាំងអស់ដែលប៉ះផ្ទាល់ជាមួយផែនដីក្នុងទម្រង់ជាអេឡិចត្រុង។ អេឡិចត្រុងទា ...
អានបន្ត
មានអ្នកប្រាជ្ញាម្នាក់និយាយថា អាពាហ៍ពិពាហ៍ជាផ្នូរកប់ខ្មោចនៃសេចក្តីស្នេហា ។ កាលនៅជាគូសង្សារគ្នានៅឡើយជីវិតស្នេហាហាក់ដូចជាល្អូកល្អឺន ធ្វើអ្វីៗហាក់ដូចជាចុះសម្រុងនឹងគ្នា ចេះគោរពកោតចិត្តគ្នាទៅវិញទៅមក។ លុះដល់បានរៀបការជាប្តីប្រពន្ធនឹងគ្នា ហាក់ដូចជាមិនសូវផ្អែមល្ហែម មិនសូវស្អិតរមួតដូចមុនសោះ។ នៅក្បែរគ្នាជារៀងរាល់ថ្ងៃ ចាប់ផ្តើមមើលឃើញពីចំនុចអាក្រក់រៀងៗខ្លួនកាន់តែច្រៀនឡើងៗ។ ចរិតប្រកាន់ឬមិនចេះអត់ឱនឲ្យគ្នា ...
អានបន្ត
មេរៀនជីវិតមួយដែលគេអាចរៀនសូត្រពីសត្វកណ្តុរបានគឺ នៅពេលធ្វើរន្ធកណ្តុរតែងមានរន្ធចេញយ៉ាងហោចណាស់ក៏ពីរដែរ។ ប្រសិនបើមនុស្សចង់ចាប់កណ្តុរឲ្យបានគេត្រូវតែស្វែងរករន្ធចេញទាំងអស់របស់វាឲ្យឃើញ។ បើរកមិនឃើញអស់ទេ កុំស្មានថាចាប់កណ្តុរបានឲ្យសោះ។ ជីវិតរស់នៅរបស់មនុស្សយើងក៏ដូចគ្នា ប្រសិនបើមិនចង់ឲ្យជាប់អន្ទាក់ជីវិត ឬមិនចង់ឲ្យស្ថិតក្រោមអំណាចគាបសង្កត់របស់បុគ្គលណាម្នាក់ទេ គេត្រូវសាងផ្លូវក្រោយទុកសម្រាប់ខ្លួនឯងជានិច្ច។ ជារៀង ...
អានបន្ត