ឯកសារពិសោធន៍ផែនដី និងបរិស្ថានវិទ្យា

Category | : | ចំណេះដឹងទូទៅ |
Author | : | ក្រសួងអប់រំ យុវជន និងកីឡា |
ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា
គោលបំណងសំខាន់នៃឯកសារនេះ គឺជួយពង្រឹងចំណេះដឹងផ្នែកពិសោធន៍ មុខវិជ្ជាផែនដី និងបរិស្ថានវិទ្យា នៅកម្រិតមធ្យមសិក្សាបឋមភូមិ សំដៅរួមចំណែកក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាព អប់រំផ្នែកវិទ្យាសាស្ត្រ ។
ឯកសារនេះ មានពិសោធន៍ជាច្រើនដែលជួយដល់សិស្សក្នុងការស្វែងយល់ពីគោលគំនិតសំខាន់ៗ របស់មេរៀនដែលមាននៅក្នុងកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតមូលដ្ឋានបង្រៀននៅអនុវិទ្យាល័យ ក៏ដូចជាកម្មវិធីសិក្សាថ្មី ។ ដោយផ្អែកលើការណែនាំក្នុងឯកសារនេះ យើងបានរៀបចំសាកល្បង ពិសោធន៍គ្រប់មេរៀនទាំងអស់រួចហើយ ។
ឯកសារនេះ មានភ្ជាប់ជាមួយនូវឌីវីឌីឈុតវីដេអូខ្លីៗ ស្ដីពីការពិសោធ ដើម្បីបង្កលក្ខណៈងាយស្រួលដល់លោកគ្រូ អ្នកគ្រូយកទៅអនុវត្តបន្ត ។ ឯកសារនេះ មានបញ្ជាក់ពីវត្ថុបំណង ខ្លឹមសារពាក់ព័ន្ធនៅក្នុងកម្មវិធីសិក្សា សម្ភារៈដែលត្រូវការនៅពេលដំណើរការពិសោធ ការសង្កេត ការបកស្រាយ សន្និដ្ឋាន និងសំនួរ ។
Download Link 1