ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

អាជីព​ជា​មន្ត្រី​ឥណទាន

វីដេអូ​កម្មវិធី​ អាជីព​និង​ក្តី​ស្រឡាញ់ career pass របស់​ស្ថានីទូរទស្សន៍ CTN
អាជីព​ជា​មន្ត្រី​ឥណទាន​
វាគ្មិន ៖ លោក នូ សុធារ៉ា នាយក​ប្រតិបត្តិ​រង​ឥណទាន​ធនាគារ​អេស៊ីលេដា

មុខ​ងា​រ​របស់​នាយក​ដ្ឋាន​ឥណទាន​គឺ​ធានា​ឲ្យ​បាន​នូវ​ឥណទាន​ដែល​មាន​គុណភាព​ ពោល​គឺ​ឥណទាន​ដែល​ផ្តល់​ឲ្យ​អតិថជន​ទៅ​ហើយ​ អតិថិជន​សង​ត្រឡប់​មក​វិញ​។ ឥណទាន​ប្រកប​ដោយ​គុណ​ភាព​ មាន​ប្រយោជន៍​សម្រាប់​ទាំង​ធនាគារ​និង​អតិថិជន។ ប្រសិន​បើ​ឥណទាន​មាន​បញ្ហា​ធនាគារ​​ត្រូវ​ប្រឈម​ជាមួយ​ធនាគា​រ​ជាតិ។ ការ​ទទួល​ខុស​ត្រូវ​មួយ​ទៀត​របស់​នាយកដ្ឋាន​ឥណទាន​គឺ​អភិវឌ្ឍន៍​ផលិត​ផល​ឥណទាន​ឲ្យ​ត្រូវ​តាម​ទីផ្សារ។ .​.​.​ ទទួល​ខុស​ត្រូវ​ក្នុង​ការ​បញ្ចេញ​ឥណទាន​ទៅ​តាម​ប្រភេទ​ទីផ្សារ​ នៅ​រាជធានី ឬ​នៅ​តាម​បណ្តារ​ខេត្ត​ លៃ​យ៉ាង​ណា​ឲ្យ​សាខា​អាច​យក​ទៅ​អនុវត្ត​បាន​។

ការ​ដោះ​ស្រាយ​បញ្ហា​បំណុល​មិន​សង​៖ .​. .​ភ្នាក់​ងារ​ដោះ​ស្រាយ​បំណុលចុះ​ជួប​ផ្ទាល់​ជាមួយ​អតិថិជន​​  សិក្សា​លទ្ធភាព​សង​.​.​.​

បច្ចេកទេស​ផ្តល់​ឥណទាន​គឺ​ផ្អែក​លើ​ ៥ C ទី​១​ គឺ (Characteristic) ឥរិយាបថ​ក្នុង​សង្គម​តើ​អតិថិជន​​ជាមនុស្ស​ប្រភេទ​ណា​ សម​នឹង​ទទួល​បាន​ឥណទាន​ដែរ​ឬ​ទេ​ ទីពី​រ​(Capital) មូលធន​ផ្តល់​សម្រាប់​ពង្រី​ក​អាជិវកម្ម​ មាន​ន័យ​ថា​អតិថិជន​មាន​អាជីវកម្ម​កំពុង​ដំណើរការ​តែ​ខ្វះ​ទុន​ដើម្បី​ពង្រីក​អាជីវកម្ម​ ទី​បី (Collateral) ​វត្ថុ​បញ្ចាំ​ មាន​ន័យ​ថា​គ្រប់​ឥណទាន​ត្រូវ​តែ​មាន​វត្ថុបញ្ចាំ​​ មូល​ហេតុ​គឺ​ដោយសារ​តែ​ប្រទេស​យើង​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មិន​ទាន់​មាន​ទិន្នន័យ​គ្រប់​គ្រាន់​អំពី​អតិថិជន​ទើប​ត្រូវ​ការវត្ថុបញ្ចាំ​ មួយ​វិញ​ទៀត​វត្ថុ​បញ្ចាំ​ក៏​ជា​គ្រឿង​ដាស់​ស្មារតី​ឲ្យ​អតិថិជន​ទទួល​ខុស​ត្រូវ​លើ​បំណុល​របស់​ខ្លួន​ ទី​បួន (Cashflow or Capacity) ​លំហូរ​សាច់​ប្រាក់ ឬ​លទ្ធភាព​សង​ និង​ទី​ប្រាំ​គឺ​ (Condition) បរិស្ថាន​ជុំ​វិញ​ការ​របស់​នៅ​របស់​អតិថិជន។​

ភាគ១​ រយៈពេល​ ២៩ នាទី​ ភាគ​២ រយៈ​ពេល​១៧​នាទី​