មុខជំនាញទេសចរណ៍ (Field of Tourism)

ក្រោយពីបញ្ចប់ការសិក្សា និស្សិតអាចមានសមត្ថភាពធ្វើការងារ៖
មគ្គុទ្ទេសន៍ទេសចរណ៍
ភ្នាក់ងារទេសចរណ៍
ភ្នាក់ងារដឹកជញ្ជូន
អ្នកទទួលភ្ញៀវ
អ្នកគ្រប់គ្រងកិច្ចប្រជុំនិងសន្និសីទ
អ្នកគ្រប់គ្រងសណ្ឋាគារ
អ្នកគ្រប់គ្រងភោជនីយដ្ឋាន និង
ការងារផ្សេងទៀតពាក់ព័ន្ធនឹងបដិសណ្ឋារកិច្ច។
ទេសចរណ៍ ជាវិស័យដ៏ធំមួយស្ថិតក្នុងលំដាប់ថ្នាក់ទី៣ទូទាំងពិភពលោក។ នៅកម្ពុជា ទេសចរណ៍ជាវិស័យគោលមួយដែលចូលរួមដោយផ្ទាល់ដល់កំណើនសេដ្ឋកិច្ច ជាតិ និងជួយលើកកំពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន។ និស្សិតដែលជ្រើសរើសយកជំនាញទេសចរណ៍ មានឱកាសទទួលបានការងារធ្វើ និងមានឱកាសបើកក្រុមហ៊ុនទេសចរណ៍ដោយខ្លួនឯង។ បទពិសោធន៍ ការស្គាល់និងមានទំនាក់ទំនងល្អជាមួយមនុស្សគ្រប់ស្រទាប់វណ្ណៈ បូកផ្សំនិងចំណេះជាមូលដ្ឋាន អាចជួយឲ្យនិស្សិតជំនាញទេសចរណ៍ ចាប់បាននូវឱកាសអាជីវកម្មដ៏សមស្របបំផុត។
អត្ថបទដោយ គេហទំព័រសាលារៀន salarean.com