គណិតវិទ្យាថ្នាក់ទី១២

Category | : | គណិតវិទ្យា |
Subject | : | មេរៀនសង្ខេប និងលំហាត់គម្រូ |
Author | : | ក្រសួងអប់រំ យុវជន និង កីឡា |
Publisher | : | ក្រសួងអប់រំ យុវជន និង កីឡា |
Year | : | ២០១៤ |
Language | : | ខ្មែរ |
Page | : | ៩៥ |
ប្រភព៖ គេហទំព័រក្រសួងអប់រំ
ឯកសារនេះគ្រាន់តែជាជំនួយដល់អ្នកសិក្សាគណិតវិទ្យាថ្នាក់ទី១២ ប៉ុន្តែវាពុំមែនជាឯកសារពេញលេញ សម្រាប់កម្មវិធីសិក្សាថ្នាក់ទី១២ទាំងមូលនោះទេ។
ក្នុងជំពូកនីមួយៗនៃមេរៀនយើងបានចែកវាជាពីរផ្នែក
ផ្នែកទី I: សង្ខេបមេរៀនដើម្បីឲ្យអ្នកសិក្សាចងចាំនូវអ្វីដែលរៀនរួចជានិយមន័យ និងទ្រឹស្តីបទសំខាន់ៗសម្រាប់ធ្វើលំហាត់។
ផ្នែកទី II: លំហាត់គំរូ
- យើងបានបញ្ចូលវិធីសាស្រ្តមូលដ្ឋានសម្រាប់ធ្វើលំហាត់ងាយៗទៅតាមលំដាប់ទម្រង់ជា ការពន្យល់ដើម្បីអនុវត្តន៍។
- ក្នុងការសិក្សាអ្នកមិនត្រូវព្យាយាមមើលចម្លើយរបស់លំហាត់គំរូទេ។ អ្នកសិក្សាត្រូវអាន ដោយយកចិត្តទុកដាក់នូវប្រធានលំហាត់នីមួយៗស្វែងរកវិធីក្នុងការដោះស្រាយនៅក្នុងក្រដាសព្រាងតាមរបៀបផ្សេងៗ ហើយដាក់សំណួរខ្លួនឯងថា តើលំហាត់នេះអាចដោះ ស្រាយបានប៉ុន្មានរបៀប និងប្រើនិយមន័យ ឬទ្រឹស្តីបទអ្វីខ្លះ? ធ្វើបែបនេះទើបអ្នកអាច យល់បានស៊ីជម្រៅ និងចងចាំបាននូវមេរៀន ឬរូបមន្តដែលអ្នកបានរៀនរួច។
- ក្រោយពេលធ្វើដំណោះស្រាយលើក្រដាសព្រាងរួច ត្រូវចម្លងដោយហ្មត់ចត់លើក្រដាស ស្អាតដោយសរសេរឲ្យមានរបៀបរៀបរយចប់សព្វគ្រប់ ទើបផ្ទៀងផ្ទាត់ជាមួយចម្លើយដែលមាន។ ធ្វើបែបនេះអ្នកនឹងទទួលជោគជ័យហើយអាចបានចម្លើយដែលល្អជាង និងខ្លីជាងចម្លើយដែលមានក្នុងគំរូទៅទៀត។
Download Link 1