ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ប្រវត្តិនរសិង្ហ

នរសិង្ហ=ពាក់កណ្តាលមនុស្ស+ពាក់កណ្តាលសិង្ហ

 

នរសិង្ហមានរឿងដំណាលក្នុងព្រហ្មញ្ញសាសានាថា មានយក្សកំណាចមួយឈ្មោះ ហិរណកសិបុ ក្រោយពីទទួលបានពរមិនស្លាប់៤យ៉ាងពីព្រះព្រហ្ម គឺ

១)សម្លាប់យប់មិនស្លាប់ សម្លាប់ថ្ងៃក៏មិនស្លាប់

២)សម្លាប់ក្រៅវាំងក៏មិនស្លាប់ សម្លាប់ក្នុងវាំងក៏មិនស្លាប់

៣)មនុស្ស ទេវតា យក្ស សត្វ ក៏មិនអាចសម្លាប់បាន

៤) អាវុធអ្វីក៏មិនអាចសម្លាប់បាន។

យក្សនោះតែងបង្កវិនាសកម្ម សម្លាប់មនុស្ស ទេវតា ឥតត្រាប្រណី ព្រោះអាងថាគ្មាននរណាអាចសម្លាប់វាបាន។ វាថែមទាំងប្រមាថព្រះវិស្ណុ និង បបួលល្បងឫទ្ធិអំណាចថែមទៀត។

ព្រះវិស្ណុ បែងភាគជា នរសិង្ហ (មនុស្សមិនមនុស្ស ទេពមិនទេព សត្វមិនសត្វ)  រួចសម្លាប់យក្សកំណាច ហិរណកសិបុ នៅពេលព្រលប់(ចន្លោះថ្ងៃនិងយប់) នៅខ្លោងទ្វាវាំង(មិនមែនក្នុងវាំង មិនមែនក្រៅវាំង) ដោយប្រើក្រញ៉ាំ(មិនមែនអាវុធ)ពុះទ្រូង។