សុភមង្គល
មនុស្សគ្រប់រូបតែងប្រាថ្នាចង់បានសុភមង្គល ។ តើសុភមង្គលនៅទីណា? ធ្វើដូចម្តេចទើបទទួលបានសុភមង្គល? សៀវភៅ គ្រោងការណ៍សុភមង្គល The happiness project ដែលនិពន្ធដោយ អ្នកស្រី ហ្គ្រេតឆិន រូប៊ីន Gretchen Rubin បានលើកយកចំណោទខាងលើមកបកស្រាយ។ សៀវភៅនេះ ជាសៀវភៅដ៏ល្បីល្បាញមួយក្បាលផ្នែកអភិវឌ្ឍន៍ខ្លួនឯង។ អ្នកស្រី រូប៊ីន ក៏មិនខុសគ្នាពីមនុស្សទូទៅដែរ គឺចង់បានសុភមង្គលតែមិនប្រាកដក្នុងចិត្តថាសុភមង្គលនៅឯណា។ ជីវិតក្នុងអតីតកាលរបស់អ្នកស្រី គឺបណ្តែតបណ្តោយទៅតាមដំណើរជីវិតប្រចាំថ្ងៃដោយភ្លេចគិតថាអ្វីជាសុភមង្គល អ្វីជាគុណតម្លៃពិតប្រាកដរបស់ជីវិត ។ ស្រាប់តែថ្ងៃមួយ អ្នកស្រីភ្ញាក់ខ្លួនព្រឺត និងដឹងខ្លួនថា ខ្លួនកំពុងតែខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃក្នុងជីវិត ដោយមិនបានធ្វើអ្វីសោះសម្រាប់ជីវិតខ្លួនឯង។ ចាប់ពីពេលនោះមក អ្នកស្រីបានផ្តើមនូវគ្រោងការណ៍មួយដើម្បីស្វែងរកគុណតម្លៃពិតប្រាកដនៃជីវិត។ អ្នកស្រីបានចំណាយពេលពេញមួយឆ្នាំ ដើម្បីស្វែងយល់ និងស្វែងរកសុភមង្គល។ ក្នុងមួយខែៗ អ្នកស្រីបានលើកយកបញ្ហាជីវិតផ្សេងៗមកដោះស្រាយ ឧទាហរណ៍ បញ្ហាការងារ ជីវិតអាពាហ៍ពិពាហ៍ ជាដើម។ មេរៀនជីវិតដែល អ្នកស្រីប្រមូលបានតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន បូកផ្សំនិងការស្រាវជ្រាវបន្ថែមពីបុគ្គលល្បីៗខាងចិត្តសាស្ត្រជីវិត ត្រូវបានចងក្រងនិងបោះពុម្ពផ្សាយក្នុងសៀវភៅមួយក្បាលដោយដាក់ឈ្មោះថា The Happiness Project។
គ្រោងការណ៍ស្វែងរកសុភមង្គលរបស់ អ្នកស្រី រូប៊ីន ទាំង១២ខែមានដូចតទៅ៖
- មករា ៖ ថាមពល ឬសុខភាព
- កុម្ភៈ ជីវិតស្នេហា ឬជីវិតអាពាហ៍ពិពាហ៍
- មិនា ៖ ជីវិតការងារ
- មេសា ៖ ការចិញ្ចឹមបីបាច់កូន
- ឧសភា ៖ កំសាន្ត
- មិថុនា ៖ មិត្តភាព
- កក្កដា ៖ លុយកាក់
- សីហា ៖ អនាគតជាតិ
- កញ្ញា ៖ សៀវភៅ
- តុលា ៖ សតិ ឬបណ្តុះចិត្តស្ងប់
- វិច្ឆិកា ៖ ទឹកចិត្ត ឬបេះដូង
- ធ្នូ ៖ សុភមង្គល
- រក្សាជំហរខ្លួនឯង ក្នុងនាមជាមនុស្សម្នាក់
- ចេះបំភ្លេច
- យល់ថាធ្វើម៉េចល្អ ក៏ធ្វើតាមហ្នឹង
- ធ្វើឥឡូវនេះ មិនទុកចាំពេលក្រោយចាំធ្វើ
- មានសុជីវធម៌ និងមានយុត្តិធម៌
- ពេញចិត្តចំពោះដំណើរការដែលកំពុងកើតឡើង
- មានរបស់ប្រើ ត្រូវចេះប្រើកុំទុកចោល រិះថាំ
- រកឫសគល់បញ្ហា
- រីករាយឡើង
- ធ្វើនូវរឿងដែលត្រូវធ្វើ
- កុំគិតគូរច្រើនពេក
- ស្នេហាមានទំហំធំធេង
ក្រៅពីនេះ អ្នកស្រី រូប៊ីន បានបន្ថែមនូវគោលការណ៍មួយចំនួនទៀត ដែលជាបទពិសោធន៍ជីវិតកាលពីយុវវ័យរបស់អ្នកស្រី។ អ្នកស្រីហៅគោលការណ៍ទាំងនេះថា អាថ៌កំបាំងយុវភាព៖
មនុស្សទូទៅមិនបានចាប់អារម្មណ៍ទៅលើកំហុសរបស់អ្នកដូចដែលអ្នកខ្លួនឯងគិតទេ
មិនមានអ្វីខុសឆ្គងទេ គ្រាន់តែសុំឲ្យគេជួយ
ការសម្រេចធ្វើអ្វីមួយ ភាគច្រើនមិនត្រូវការស្រាវជ្រាវច្រើនទេ
ធ្វើល្អ នឹងមានអារម្មណ៍ល្អ
ប្រការសំខាន់គេត្រូវធ្វើល្អចំពោះមនុស្សគ្រប់រូប
ធ្វើការបន្តិចម្តងៗជារៀងរាល់ថ្ងៃគេអាចសម្រេចការធំបាន
សាប៊ូនិងទឹកអាចជម្រះស្នាមប្រឡាក់ភាគច្រើនបាន
កុំព្យូទ័រ បើក បិទ ៗ តែបីបួនដង គង់នឹងអាចកែប្រែកុំឲ្យប្រព័ន្ធរអាក់រអួលបាន
សុភមង្គលមិនមែនសុទ្ធតែធ្វើឲ្យយើងសប្បាយចិត្តទេ
រឿងដែលធ្វើរាល់ថ្ងៃ សំខាន់ជាងរឿងដែលធ្វើម្តងម្កាល
អ្នកមិនចាំបាច់ត្រូវពូកែគ្រប់រឿងទេ
ប្រសិនបើមិនធ្លាក់ទេ មិនទាន់ប្រឹងអស់សមត្ថភាពទេ
រឿងខ្លះកំប្លែងសម្រាប់អ្នកដទៃ តែមិនកំប្លែងសម្រាប់យើង និងច្រាសមកវិញ
មិនប្រថុយដាក់ប្រាក់មុន ក៏មិនអាចបានផលត្រឡប់វិញដែរ
ប្រែសម្រួលដោយ salarean.com